ញែកខ្លួនរៀន និងខំរកលុយផង ជួបឧបសគ្គសព្វគ្រប់ តែ រ៉េត ស៊ូហ្សាណា ស៊ូដល់បានកាន់សញ្ញាបត្រ

  • 2022-01-23 14:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុន​នេះ​តារាចម្រៀង រ៉េត ស៊ូហ្សាណា បាន​បង្ហោះរូបភាព​ ៣សន្លឹក ភ្ជាប់នឹង​សារវែងប្រកាសថា​ ខ្លួន​បានបញ្ចប់ការសិក្សាដោយជោគជ័យហើយ ក្រោយ​ពុះពារគ្រប់ឧបសគ្គរយៈពេល ៤ឆ្នាំ លើវិស័យអប់រំ និង​សិល្បៈ។

លើ Post ដែល​បង្ហោះ​នៅល្ងាចថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២នេះ រ៉េត ស៊ូហ្សាណា បាន​ឲ្យសរសេរថា៖ «រៀនផង ធ្វេីការផងក្នុងពេលតែមួយ មិនមែនជារឿងងាយស្រួលទេ….តែពេលនេះខ្ញុំអាចធ្វេីបានហេីយបន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយះពេល4ឆ្នាំខ្ញុំបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Raffles international college majoring in business management. I did it. After 4 years of hard work I finally graduated from raffles international college majoring in Business Management. @rafflescambodia #graduated #2022 »។

ជាការពិត ហ្សាណា កើផតចេញពីប្រភពនាម​ជាក្មេង​ស្រី​ធម្មតាៗ ដែល​ស្រឡាញ់វិស័យសិល្បៈខ្លាំង និងបានឈាន​ដល់ដាក់ពាក្យចូលប្រកួតក្នុង​កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ដោយមានការលើកទឹកចិត្តពីគ្រួសារផង។ ទោះមិនបាន​ជាប់ដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែនាង​ក៏បាន​ជោគជ័យក្លាយជាតារាចម្រៀងរបស់ផលិតកម្ម ហង្សមាស និងបាន​ចេញ​បទ​ចម្រៀងជា​ច្រើន​ហូរហែរយៈពេល​ជា​ច្រើនឆ្នាំកន្លងមកនេះ។

អមជាមួយនឹង​និស្ស័យសិល្បៈ ហ្សាណា ក៏មិនភ្លេចក្នុងការចាប់យកឲ្យជាប់ជាមួយនឹង​ការសិក្សាដែរ ដោយនាង​បាន​ជ្រើសសិក្សាមុខជំនាញ គ្រប់គ្រងពាណិជ្ជកម្ម នៅមហាវិទ្យាល័យ Raffles International College

ការសិក្សាផង និង​ធ្វើការផង ក្នុងពេល​តែមួយ ពិតជាមិនមែនជារឿងងាយស្រួលទេ ហើយក្រៅពីហ្សាណា ក៏ឃើញថា​យុវជន យុវនារីភាគ​ច្រើននាសម័យបច្ចុប្បន្ននេះជ្រើសដើរផ្លូវនេះ ព្រោះក្រៅអាច​រកចំណូលផ្គត់ផ្គង់ការសិក្សា ពួកគេ​ក៏មានឱកាសក្នុង​ការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅនូវអត្ថន័យជីវិតដែរ ហើយវាជា​វ័យដែល​មាន​ន័យបំផុត៕

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម