មួយជាតិការម្ដង Park Shin Hye ជ្រើសរ៉ូបមកស្លៀកសុទ្ធតែចេញពីកំពូលអ្នកច្នៃម៉ូដ ឯតម្លៃញាក់សាច់

  • 2022-01-25 02:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ Park Shin Hye និង Choi tae Joon បាន​ធ្វើឲ្យបណ្ដាញអ៊ីនធើណិតកក្រើកមិនធម្មតា ដោយ​ថ្ងៃនោះគឺជា​ថ្ងៃមង្គលការរបស់ពួកគេ ដោយមាន​ការ​ចូលរួម​ពី​តារា​ជា​ច្រើននាក់ផងដែរ។

បង្ហាញ​មុខក្នុងពិធីមង្គល​ការ​របស់ខ្លួន ទាំង Park Shin Hye និង Choi Tae Joon ពិតជា​បាន​ក្លាយជា​កូនក្រមុំ​កូនកំលោះដ៏ស្រស់ស្អាត ជាគូចេញពី K-Drama ពិតៗហើយក្ដី​ស្នេហ៍ដែលពួកគេ​មាន​ឲ្យគ្នា បាន​ធ្វើឲ្យអ្នកគាំទ្រ​រំភើប​ចិត្តបំផុត។

សម្រាប់ Park Shin Hye ប្រៀបដូចជា​ព្រះ​នាង​ ហើយគ្រង​ជាមួយ​នឹង​ឈុត​រ៉ូប​ស្រស់ស្អាត អមដោយការតុបតែង​ផ្កា​ពីក្រោយ រឹត​តែ​រំលេចសម្រស់នាង​ថែម​មួយកម្រិត។

ជាការពិតគ្មានអ្វី​រំលង​ផុតពី​ភ្នែកមហាជន ពិសេស​អ្នក​ប្រើអ៊ីនធើណិតទេ ព្រោះ​ក្រោយ​ពេល​រូបភាព​របស់​នាង​ក្នុង​ថ្ងៃរៀបការ​ត្រូវ​បាន​បែកធ្លាយភ្លាម ចំនួនអ្នក​ចុចស្វែង​រក​តម្លៃរបស់រ៉ូប​ក៏​កើនឡើង។ យោងតាម​បណ្ដាញ​ផ្សព្វផ្សាយកូរ៉េបាន​ឲ្យដឹង​ថា​ រ៉ូប​នោះ​ គឺជា​ការ​ច្នៃ​ម៉ូដដោយ អ្នកច្នៃម៉ូដល្បីឈ្មោះ​លំដាប់ពិភពលោក Oscar De La Renta ហើយជាចេញពី Spring 2022 Wedding Collection ទៀតផង។

ដោយឡែក បើ​ផ្អែក​តាម​សម្ដី​អ្នក​ដែល​ធ្វើ​ការ​ក្នុងហាងផ្ទាល់​បាន​ឲ្យដឹងថា​ រ៉ូប​នេះ​មាន​តម្លៃ ១៨ ៧១៣ដុល្លារឯណោះ។

ងាក​ទៅ​ឈុត​រ៉ូប​ដែល​នាង​ស្លៀក​សម្រាប់ថត Pre-Wedding វិញ ក៏ជាឈុត​ច្នៃចេញ​ពី Oscar De La Renta ដែល​ស្ថិតក្នុង Collection ដូចគ្នា។ រ៉ូបនេះ​មាន​តម្លៃយ៉ាង​តិច ១៧ ៦១៦ដុល្លារ។ ។

មិនទាន់អស់ទេ ចូល​ដល់ឈុត​មួយទៀត ជា​រ៉ូបច្នៃម៉ូដដោយអ្នកច្នៃម៉ូដហ្វីលីពីន-អាមេរិក ​Monique Lhuillier។ ប៉ុន្តែតម្លៃមិនមានការបញ្ជាក់ទេ។

ឈុត​ចុងក្រោយ ដែល​នាង​ស្លៀកសម្រាប់រូបថត Pre-Wedding ដែរ​នោះ​ក៏មិនថោក គឺ​ថ្លៃដល់ទៅ ១០​០០០ដុល្លារ

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម