ទឹកធ្លាក់ភ្នំខៀវ! ធម្មជាតិព្រៃភ្នំស្រស់ត្រកាល កែលម្អសួនផ្កាចម្រុះពណ៌ហើយស្អាតខ្លាំងណាស់ ពេលនេះត្រៀមបើកទទួលភ្ញៀវទេសចរ
- 2022-01-25 09:31:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកធ្លាក់ភ្នំខៀវ! ធម្មជាតិព្រៃភ្នំស្រស់ត្រកាល កែលម្អសួនផ្កាចម្រុះពណ៌ហើយស្អាតខ្លាំងណាស់ ពេលនេះត្រៀមបើកទទួលភ្ញៀវទេសចរ
ចន្លោះមិនឃើញ
រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិភ្នំខៀវ គឺជា រមណីយដ្ឋានទេសចរណ៍ស្ថិតនៅ លំដាប់ទី២ ដែលទទួលបានទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តច្រើន បន្ទាប់ពីតំបន់ ទេសចរណ៍ធម្មជាតិបែប វប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ជាប់ព្រះរាជាណាចក្រថៃឡង់។
ជាពិសេសកាលពីពេលថ្មីៗនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមតំណាងរាស្ត្រ ព្រមទាំងអភិបាលរងខេត្ត មន្ត្រីជំនាញរដ្ឋបាលសាលាខេត្ត បានអញ្ជើញចុះពិនិត្យ ត្រៀមរៀបចំរមណីយដ្ឋាន ទឹកធ្លាក់ភ្នំខៀវ នេះ ដើម្បីបើកទទួលភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ បន្ទាប់ពី បានផ្អាកជាបណ្តោះអាសន្ន ក្នុងការស្ថាបនាផ្លូវឡើងទៅ និងបានធ្វើកែលំអបរិស្ថានមួយចំនួនធំ ដើម្បីជាសោភ័ណភាព សួនផ្កាចម្រុះពណ៌បន្ថែម ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
សូមជាម្រាបថា បើតាមលោកលឹម វាសនា ភ្ញៀវទេសចរអាចចូលកម្សាន្ត នៅទឹកធ្លាក់អន្លង់ខៀវបានវិញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ខាងមុខនេះ ហើយ រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវនេះទៀតសោត ប្រសិនបើបងប្អូនមានបំណងចង់ទៅកម្សាន្តគឺ ទីតាំងរមណីយដ្ឋាន មានចម្ងាយ ប្រមាណ៥គីឡូម៉ែត្រ ពីក្រុងប៉ៃលិន ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនអមទៅដោយធម្មជាតិដ៏ស្រស់ត្រកាល សួនផ្កាចម្រុះពណ៌ស្រស់ឆើតឆាយ និងងូត ទឹកជ្រោះត្រជាក់ ថ្លាឆ្វង់ បានយ៉ាងសប្បាយរីករាយ។
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន