ធ្លាយរឿង សំណាង អេលីណា កែច្រមុះក្នុងតម្លៃពិសេសមួយនៅប្រទេសហ្វីលីពីន

  • 2022-01-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូដែល និងជាម្ចាស់ជយលាភីលេខ១ ក្នុងកម្មវិធី “Miss Universe Cambodia 2019” កញ្ញា សំណាង អេលីណា ធ្លោយមាត់ថាកញ្ញាធ្លាប់ចេញទៅក្រៅប្រទេសដើម្បីកែសម្ផស្សម្ដងហើយ ប៉ុន្ដែបច្ចុប្បន្នកញ្ញាមិនចង់កែសម្ផស្សត្រង់ណាទៀតទេ ព្រោះនាងយល់ថា ភាពស្រស់ស្អាតប៉ុនេះគឺគ្រប់់គ្រាន់ហើយសម្រាប់នាង។

ក្នុងឱកាសចូលរួមកម្មវិធី “ជំនួបបវរកញ្ញាចក្រវាលទាំង៤ជំនាន់” កាលពីថ្ងៃទី២៣ ខែមករា កញ្ញា សំណាង អេលីណា បង្ហើបរឿងកែសម្ផស្សនេះតាមរយៈSabay ថា នៅអំឡុងឆ្នាំ២០១៩ កញ្ញាបានចេញទៅហ្វីលីពីន ដើម្បីទេសចរណ៍ផង និងឆ្លៀតកែសម្ផស្សផង។ កញ្ញាបញ្ជាក់ថា ចំណុចដែលកញ្ញាបានកែនោះ គឺខ្ទង់ច្រមុះ។

សំណាង អេលីណា៖ “រាល់ថ្ងៃនេះ រូបសម្រស់យើងវាមិនថាបានអីពេកទេ តែប៉ុណ្ណឹងបានហើយ បើយើងកែច្រើនជាងហ្នឹង អាចនឹងខុសនេះខុសនោះពិបាកកែមកដូចដើមវិញ ហើយរឿងកែច្រមុះនេះ ហ្វេនខ្ញុំពីមុនមកក៏ធ្លាប់ដឹងដែរ កាលហ្នឹងអស់ប្រហែល៦ ទៅ៧ពាន់ដុល្លារ”។

គិតត្រឹមឆ្នាំ២០២២ នេះ សំណាង អេលីណា មានវ័យ២១ឆ្នាំហើយ។ ទម្រង់មុខ កម្ពស់ និងសប្បុររបស់សំណាង អេលីណា គឺស្រស់ផូរផង់ ប៉ុន្ដែកញ្ញាមិនសូវសម្បូរដើមទ្រូងទេ។ ត្រង់ចំណុចនេះ អេលីណា បញ្ជាក់ថា កញ្ញានឹងមិនកែកុនអ្វីផ្សេងទៀតទេ សូម្បីតែដើមទ្រូងដែលមើលទៅមិនធំដូចនារីដទៃ។

បច្ចុប្បន្នក្រៅពីចាប់អាជីពជាពិធីករ និងថតស្ពតពាណិជ្ជកម្មផ្សេងៗ ម្ចាស់មកុដក្នុងកម្មវិធី"Miss Universe Cambodia” សំណាង អេលីណា ក្ដាប់បានការងារសិល្បៈជាច្រើន ក្នុងនោះមានទាំងការងារថត ថតស្ពតពាណិជ្ជកម្មវផ្សេងៗ ព្រមទាំងការងារជាពិធីការិនីក្នុងកម្មវិធីផ្សេងៗទៀតផង៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី