មានរឿងបន្ទាន់ ឬឃើញភាពអសកម្មរបស់មន្ត្រីនគរបាល រាយការណ៍មកលេខនេះ តេភ្លែតមកភ្លាម!

  • 2022-01-27 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការបង្ហោះលើទំព័រហ្វេសប៊ុកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែមករា ២០២២នេះបានបង្ហាញពី លេខទូរស័ព្ទរាយការណ៍បន្ទាន់ ១១៧ តេភ្លាមសម្ថកិច្ចនិងទៅដល់យ៉ាងឆាប់បំផុត។

លេខទូរស័ព្ទ Hotline 117 នេះគឺជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរង់ចាំទទួល និងឆ្លើយតបបន្ទាន់ភ្លាមៗ នៅពេលទទួលបាននូវសេចក្ដីរាយការណ៍សុំជំនួយពិតប្រាកដពីនគរបាលជាតិ ដូចជា គ្រោះថ្នាក់អគ្គិភ័យ, បទល្មើសព្រហ្មទណ្ឌ, គ្រោះថ្នាក់ចរាចរណ៍, ឬភាពអសកម្មមួយចំនួនរបស់មន្ដ្រីនគរបាលនៅតាមមូលដ្ឋានជាដើម ។

នាយកដ្ឋានឲ្យប្រជាពលរដ្ឋបន្តផ្តល់ព័ត៌មានពិតប្រាកដ និងផ្សព្វផ្សាយលេខ ១១៧ ឱ្យបានទូលំទូលាយហើយក្រុមការងារនឹងរង់ចាំ ទទួលព័ត៌មានពិតយកមកដោះស្រាយជូន ២៤/២៤ម៉ោង ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ស្មោះត្រង់តាមវិជ្ជាជីវៈ ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម