មួយឆ្នាំចូលឆ្នាំចិនម្ដង តារាខ្មែរល្បីៗតែងខ្លួនយកហុងស៊ុយ បង្អួតសម្រស់គ្នាពេញហ្វេសប៊ុក

  • 2022-01-31 04:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ (ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២) គឺជាថ្ងៃសែនចិន និងក៏ជាពេល​ដែល​តារាល្បីៗបង្ហោះសារ និងរូបភាពជូនពរជនរួមជាតិ ពិសេស​អ្នកកាត់សែស្រឡាយចិន នូវឱកាសឆ្នាំថ្មី។

ដំបូងគេគឺ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ជាអ្នកតែងខ្លួនក្នុងឈុតចិន ពណ៌ខៀវបែកកាប់ស្តាំង ជាពណ៌ហុងស៊ុយប្រចាំឆ្នាំនេះ។

គង់ ចាន់ស្រីមុំ និងកូនស្រី ម៉ូម៉ូ មកជាឈុតម្ចាស់ក្សត្រី និងព្រះនាងតូចចិន ហើយការតុបតែងពិតជាទាក់ទាញ មិនឲ្យខុសពីឈ្មោះតារាហាយសូទេ។

ចូលដល់ សុខ ស្រីនាង វិញ មកអបអរឆ្នាំថ្មី ជាមួយនឹងឈុតចិនខ្លីត្រឹមភ្លៅពណ៌ត្របែកព្រៃ។ នាង​បង្ហាញខ្លួនបែបសាមញ្ញ ប៉ុន្តែគួរជាទីគយគន់បំផុត។

កញ្ញា សុភ័ក្ត្រ កុសុម៉ា វិញបាន​បង្ហោះរូបក្នុងឈុតពណ៌ខៀវ។ ចុះក្រៅពីតារាទាំងនេះ​នៅមាន​អ្នកណាទៀត សូមទស្សនារូបភាពខាងក្រោម៖

លោក ជា វណ្ណារិទ្ធិ
រូលីន
ដួង ម៉ានិច
ជីមី

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី