សូដា នីតា បង្ហាញមូលហេតុអស់ការអត់ធ្មត់ជាមួយគ្រូហុងស៊ុយ ឡុង ណាលី

  • 2022-02-02 02:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការទស្សន៍ទាយ ជោគជាតា រាសី ដែលប្រិយមិត្ដជាប់សែស្រឡាយចិន និយមហៅថាមើលហុងស៊ុយនោះ កាន់តែមានទីផ្សារខ្ពស់នៅអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិិចិនម្ដង។ ឆ្នាំនេះ ធ្លាយរឿងអន់ចិត្ដគ្នារវាងគ្រូហុងស៊ុយ ឡុង ណាលី និងតារាសម្ដែងស្រី សូដា នីតា។

តារាស្រីវ័យជ្រេ សូដា នីតា និយាយថា រូបនាងបានទាក់ទងអ្នកគ្រូ ឡុង ណាលី ទាំងតាមទូរស័ព្ទ និងតាមChart ដើម្បីទស្សន៍ទាយខែឆ្នាំ ឬហុងស៊ុយមួយរយៈមកហើយ តែការព្យាយាមរបស់អ្នកនាងបែជាអត់ប្រយោជន៍។ អ្វីដែលខំតាម និងព្យាយាមទាក់ទងដើម្បីទស្សន៍ទាយឲ្យនាងនេះ ក៏ព្រោះតែកន្លងទៅអ្នកគ្រូ ឡុង ណាលី បានទាយត្រូវនូវហេតុការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា។

សូដា នីតា បញ្ជាក់ថា អ្វីដែលនាំឲ្យរូបនាង និងគ្រួសារជឿលើអ្នកគ្រូ ឡុង ណាលី ក៏ព្រោះតែអ្នកគ្រូបានទាយត្រូវនូវរឿងរ៉ាវចំនួនពីរដែលកើតមកលើកម្ពុជា គឺបញ្ហាទឹកជំនន់ និងបញ្ហាជំងឺកូវីដ-១៩។

សូដា នីតា៖ “ហត់នឹងការរង់ចាំ...បើរវល់ពេក គួរកុំព្យាយាមផ្សព្វផ្សាយទូលំទូលាយ ហើយពេលបានល្បីហើយ ព្រងើយនឹងមនុស្សដែលធ្វើឲ្យអ្នកល្បី។៥ ខ្ញុំទាក់ទងទៅ មិនមែនសុំមើលfreeឡើយ”។

បន្ទាប់ពីអ្នកនាង សូដា នីតា ចូលComment លើPage Facebook ផ្លូវការរបស់អ្នកគ្រូ ឡុង ណាលី បែបនេះកាលពីថ្ងៃទី៣១ ខែមករា អ្នកគ្រូ ឡុង ណាលី ដែលល្បីខ្លាំងខាងមើលហុងស៊ុយនោះ បានចូលឆ្លើយតបវិញយ៉ាងខ្លីថា៖ “ដោយសារតែយើងមើលលម្អិត ទើបមិនអាចមើលបានច្រើននាក់ ទើបត្រូវរង់ចាំយូរ ស្ថាប័នយើងធ្វើការត្រូវការភាពច្បាស់លាស់ លម្អិត”៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី