ដឹងទាំងអស់គ្នា! លោកគ្រូ ឡុង បូរ៉ា ប្រាប់ច្បាស់ៗ ជើងលេខ “០២-០២-២០២២” ល្អ ឬមិនល្អ?

  • 2022-02-02 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាធារណជនជាច្រើន បាននិងកំពុងចាប់អារម្មណ៍រឿងកើតនៅថ្ងៃនេះ នោះក៏ព្រោះថាជាថ្ងៃ ខែ និងឆ្នាំ មានលេខ "២" ទាំងអស់ ០២.០២.២០២២ ដែលពួកគេយល់ថាជាថ្ងៃល្អ និងជាថ្ងៃ ខែ ឆ្នាំ កម្រ។

ការគិតនេះ ក៏មិនខុសអ្វីដែរ ព្រោះថា ទម្រាំមកដល់ថ្ងៃ ខែ ឆ្នាំនេះ វាបានឆ្លងកាត់រយៈពេល ២ពាន់ឆ្នាំមកហើយ ដោយរាប់ចាប់ពីពុទ្ធសករាជ ០០០០ មក។ ប៉ុន្តែវាមិនមែនជាថ្ងៃខែឆ្នាំដំបូង ដែលមានលេខ ២ទាំងអស់នោះទេ។ តាមប្រតិទិន ថ្ងៃ ខែ និងឆ្នាំលេខ ២ ព្រមគ្នា បានកើតឡើងដំបូងនៅថ្ងៃទី ០២.០២.២០០០។

២ឆ្នាំក្រោយ ក៏បានពើបប្រទះម្ដងទៀត នៅថ្ងៃទី ០២.០២.២០០២។ លុះ ១៨ឆ្នាំក្រោយ វាក៏បានមកជួបគ្នាជាថ្មីនៅថ្ងៃទី ០២.០២.២០២០ និង២ឆ្នាំបន្ទាប់ គឺថ្ងៃពេលនេះតែម្ដង ០២.០២.២០២២។ ចុះពេលណា ទើបថ្ងៃ ខែ និងឆ្នាំ លេខ ២វិលមកម្ដងទៀត? ចម្លើយគឺថា ត្រូវរង់ចាំ ២០០ឆ្នាំទៀត។ ដោយសារតែបែបនេះហើយ មានគូស្វាមីភរិយាខ្លះ បានរើសថ្ងៃនេះជាថ្ងៃរៀបពិធីមង្គលរបស់ពួកគេ បើទោះវាជាថ្ងៃពាក់កណ្ដាលសប្ដាហ៍ ដែលភាគច្រើន មិនសូវពេញនិយមសម្រាប់រៀបពិធីសំខាន់ៗក៏ដោយ។

ចុះតើថ្ងៃ ខែ និងឆ្នាំ មានលេខ២ព្រមគ្នាទាំងអស់នេះ តាមជើងលេខ ជាថ្ងៃពិសេសឬអត់? តាម ឯកឧត្តមបណ្ឌិត ឡុង បូរ៉ា ជាគ្រូហោរាសាស្ត្រល្បីឈ្មោះ និងជាប្រធានសមាគន៍ ទំនៀមប្រពៃណីខ្មែរ និងសេវាសង្គម និងជាទីប្រឹក្សាផ្ទាល់ សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានឲ្យដឹងថា «ក្នុងថ្ងៃទី ០២.០២.២០២២ មានលក្ខណពិសេសត្រង់ថា ក្នុងតួថ្ងៃខែឆ្នាំមានលេខតែ២ខ្ទង់ទេ ពោលគឺលេខ និងលេខ ហើយដោយសារមានតែ២លេខនេះហើយ ដែលគេបានចាត់ទុកថាជាថ្ងៃខុសប្លែកជាងសព្វដងដូច្នេះនាំឲ្យការគិតរបស់មនុស្សយើងថាជាថ្ងៃល្អនោះវានឹងហុចផលមកល្អដូចដែលតាមការគិតរបស់យើងដូច្នេះដែរ។ ទៀតសោត បើគិតទៅតាមបែបព្រហ្មញ្ញសាសនា លេខ (០) គឺជាលេខដែលខ្ពស់បំផុត និងនាំមុខគេ រីឯលេខ២ វិញចាត់ទុកជាតួលេខនៃកម្លាំងមាតាបិតាក៏បាន ឬចាត់ទុកថាជាតួផលឬកម្មក៏បាន ដែលលេខ២នេះជាលេខដែលបង្កើត ឬតំណាងឲ្យមាតាបិតា ទើបដែលគេចាត់ទុកថាជាលេខដែលពិសេសកម្រកើតមានផងដែរ» ។

ឯកឧត្តមបណ្ឌិត ឡុង បូរ៉ាលោកបានបញ្ជាក់បន្ថែមទៀតថា «ថ្ងៃនេះជាថ្ងៃទេវតាប្រសិទ្ធិពរជ័យចំពោះបុគ្គលណាដែលគិតល្អ ធ្វើល្អ សាងល្អ ចំពោះអ្នកមានគុណពិសេសឪពុកម្ដាយ និងលោកអ្នកដែលមានគុណផ្សេងៗ នោះនឹងនាំមកនូវថាមពលល្អ ទទួលបានលាភជ័យ កើតមានឡើងសម្រាប់ខ្លួន ។ ដោយឡែកក៏ត្រូវប្រុងប្រយ័ត្នចំពោះវត្ថុណាដែលមានធាតុភ្លើងខ្លាំង និងការធ្វើដំណើរផ្លូវឆ្ងាយ ក៏ដូចជាធ្វើដំណើរតាមផ្លូវជ្រោះជ្រលងភ្នំឲ្យមែនទែនព្រោះអាចនឹងនាំគ្រោះហេតុណាមួយកើតឡើងផងដែរ ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម