ក្រោយ​បិទ​បញ្ចប់​ការ​តវ៉ា! ក្រសួងអប់រំ លើកទឹកចិត្តអ្នកធ្លាក់បាក់ឌុប ឱ្យខិតខំរៀនសូត្របន្ត!

  • 2022-02-03 03:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីក្រសួងអប់រំយុវជន និងកីឡា ប្រកាសបិទបញ្ចប់ការតវ៉ា ដោយគ្មានការកែប្រែអ្វីទាំងអស់នូវលទ្ធផល ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១រួចមក ក្រសួងអប់រំបានលើកទឹកចិត្តអ្នកធ្លាក់បាក់ឌុប ឱ្យខិតខំរៀនសូត្របន្តដោយមានការជួយគាំទ្រពីសំណាក់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនៅឆ្នាំ ខាងមុខ ជៀសវាងបោះបង់សិក្សាចោលមិនមែនជាជម្រើសល្អនោះឡើយ គួរខិតខំព្យាយាមបន្ថែមទៀតដើម្បីអនាគតដ៏ប្រសើរ។

ចំពោះការតវ៉ារបស់សិស្សនុសិស្សដែលធ្លាក់បាក់ឌុបនាឆ្នាំនេះទៀតសោតក្រសួងក៏បានបញ្ចាក់ហើយដែរថា មិនមានការប្រែប្រួលនោះទេ ពោលគឺការប្រឡងបានប្រព្រឹត្តទៅដោយរលូន ឈរលើ មូលដ្ឋាន និងស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមលក្ខណៈបច្ចេកទេស ប្រឡង និងស្របតាម ទស្សនាទា «អ្នកចេះ គឺជាប់។

សូមជម្រាបថា ការតវ៉ារបស់បេក្ខជនចំពោះលទ្ធផលនៃការប្រឡង ក្រសួងអប់រំ បានក៏បានបង្កើត“គណៈកម្មការកោសលវិច័យ ដើម្បីពិនិត្យ និងដោះស្រាយករណ៏ខាងលើ ធ្វើយ៉ាងណា ឱ្យបេក្ខជន អាណាព្យាបាល និងសាធារណជនជឿទុកចិត្តចំពោះលទ្ធផលប្រឡងផងដែរជាពិសេសមានការយកចិត្តទុកដាក់ពីប្រមុខ រាជរដ្ឋាភិបាល និងកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធដទៃទៀត ។

ប្រភព៖ក្រសួងអប់រំ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម