រក​ឃើញ​រមណីយដ្ឋាន​ទឹកជ្រោះធម្មជាតិ​មួយ​កន្លែង​ទៀត​នៅ​មណ្ឌល​គីរី ស្អាត​មិន​ចាញ់​បូ៊ស្រា!

  • 2022-02-03 06:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បងប្អូនប្រជាពលរដ្ឋដែលលោកទៅកម្សាន្តខេត្តមណ្ឌលគិរីតែងតែនិយមទៅលេងរមណីយដ្ឋានទឹកធ្លាក់ប៊ូស្រាដ៏ល្បីល្បាញនៅក្នុងខេត្តនេះ។ តែឥឡូវ​នេះ​ មាន​ទឹកជ្រោះធម្មជាតិថ្មី​ទៀត គឺ «លែងអង» និង«លែងឃិន» ដែល​មាន​មនុស្ស​តិចណាស់ បាន​ទៅដល់ទឹកជ្រោះអាថ៌កំបាំងដែលមានសម្រស់គួរអោយទាក់ទាញមួយនេះ។

ទឹកជ្រោះធម្មជាតិ «លែងអង» និង«លែងឃិន»ស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចម្ងាយ ២៦ គីឡូម៉ែត្រពីក្រុងសែនមនោរម្យដែលជាទឹកជ្រោះធម្មជាតិដ៏ល្អឯក អមដោយធម្មជាតិស្រស់បំព្រងភ្ញៀវទេសចរអាចកំសាន្តជាមួយសត្វដំរី និងអាចពិសាអាហារដែលរៀបចំដោយបងប្អូនជនជាតិ ស្របនឹងអាកាសធាតុអំណោយផលដ៏សែនត្រជាក់ស្រស់ស្រាយគួរជាទីមនោរម្យ។

រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិ លែងអង មានកម្ពស់ត្រឹមតែ ១ ម៉ែត្រតែប៉ុណ្ណោះខណ:ដែល លែងឃិន ទឹកធ្លាក់កម្ពស់ជាង ២០ ម៉ែត្រ សមស្របជាមួយភ្ញៀវទេសចរដែលលោកចូលចិត្តបែបធម្មជាតិព្រៃភ្នំ ឮសំឡេងសត្វយំចេបៗហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាត្រជាក់ស្រេបជាទីឋានលម្ហែ និងងូតទឹកកម្សាន្ដដ៏ស្ងប់ស្ងាត់ហាក់បីដូចជាអនុស្សាវរីយ៍ដែលមិនអាចភ្លេចបាននោះឡើយ។

សូមជម្រាបថាទឹកជ្រោះធម្មជាតិ «លែងអង» និង«លែងឃិន»ការធ្វើដំណើរទៅកាន់ទឹកជ្រោះទាំងពីរនេះទៅតាមផ្លូវលំ ហាក់មានការលំបាកសម្រាប់យានជំនិះរបស់ភ្ញៀវទេសចរ តែបើបានទៅដល់ទឺកជ្រោះហើយគឺមិនស្តាយកំលាំងនោះឡើយជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាលមួយនេះ។

ប្រភព៖ក្រសួងបរិស្ថាន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី