កំពូលអ្នកគាំទ្រ Oli London លែងប្ដីចាស់ (ផ្ទាំងរូប Jimin) មកជាប់ស្នេហ៍ Crush ថ្មីតារា TikTok

  • 2022-02-04 03:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលអ្នកគាំទ្រមហាស្មោះស្ម័គ្រដែលបានចំណាយលុយរាប់ពាន់ដុល្លារ ដើម្បីឲ្យមុខដូច Jimin (BTS) បាន​សម្រេច​បែកបាក់ពីស្នេហ៍ចាស់ ដែលជា ផ្ទាំងរូប Jimin ហើយ។

Oli London គឺជា​បុគ្គលល្បីឈ្មោះ​មួយរូបដែរប្រចាំបណ្ដាញសង្គម ហើយក៏មាន​មុខជា​រឿយៗក្នុងកម្មវិធីជា​ច្រើន ដោយបើកបង្ហាញ​ពីក្ដីស្នេហ៍ដែលមាន​ចំពោះ Jimin ដល់ថ្នាក់ហ៊ានចំណាយលុយរាប់ពាន់ដុល្លារលើការវះកាត់កែសម្រស់។

ជាក់ស្ដែង រឿងដែលគួរ​ឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ កាល​ពីឆ្នាំ ២០២០ Oli បាន​ប្រកាសពីមង្គលការខ្លួនជាមួយនឹង​ ផ្ទាំងរូប (Cardboard) របស់ Jimin នៅ Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។ Oli បាន​និយាយថា​៖ «Jimin គឺជា Idol របស់ខ្ញុំ ខ្ញុំ​បាន​ចំណាយលុយច្រើនណាស់ ដើម្បី​ឲ្យមើលទៅដូចគាត់ ហើយពេល​នេះ​ខ្ញុំ​ថែមទាំងបាន​រៀបការជាមួយ Jimin ទៀត។ ខ្ញុំ​មិន​ទាំង​ដឹង​ថា​តើគួរ​ធ្វើអ្វីទៀតពេលនៅក្បែរគាត់បែបនេះ! នេះជាពេល​ដែលរីករាយ​បំផុតក្នុង​ជីវិតខ្ញុំ»

ទោះជាយ៉ាង​ណា ២ឆ្នាំ​កន្លងផុត Oli London ក៏បាន​ដាក់ពាក្យលែងលះជាមួយនឹង​ ផ្ទាំងរូប Jimin។ ដោយបាន​បង្ហោះពាក្យ​លែងលះលើ Twitter ទៀត អមជាមួយនឹង​រូបភាពអង្គុយលើកដៃសំពះទៀត។

ស្ថិតក្នុងវីដេអូក្នុង YouTube បុគ្គលរូបនេះ​បាន​បញ្ជាក់លម្អិតពីការសម្រេច​ចិត្តលែងលះ ផ្ទាំងរូប Jimin ថា៖ «កាលពី ២ឆ្នាំមុន ចាប់តាំងពីខ្ញុំ​ និង ផ្ទាំងរូប Jimin រៀបការជាមួយគ្នា​មក​ ខ្ញុំ​បាន​ទទួល​នូវពាក្យ​រិះគន់ និង​ការស្អប់ច្រើនខ្លាំង ឈឺចាប់បំផុត! អ្នកដឹងអត់? អ្នកស្អប់ទាំងលានៗនាក់»

ក្រោយសម្រេចលែងលះពី ផ្ទាំងរូប Jimin ពេល​នេះ Oli បាន​ចាប់អារម្មណ៍អ្នកថ្មីទៀតហើយ។ នោះគឺជា Crush ថ្មី​អាយុ ២០ឆ្នាំ ជា​តារាបណ្ដាញសង្គម ឈ្មោះ Vlad Hoshin។ យុវជន​រូបនេះ​មាន​អ្នកតាមដានលើ Instagram ដល់ទៅ ១,៩លាននាក់ និងអ្នកតាមដាន TikTok ចំនួន ៩,៩លាននាក់

ប្រភព៖ Koreaboo  

អត្ថបទពេញនិយម