ដាក់លក់មួយទឹក! Galaxy Z Flip3 5G និង Z Fold3 5G មានលុយប៉ុណ្ណេះទិញបានប្រើ

  • 2022-02-08 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Z Fold3 5G និង Galaxy Z Flip3 5G គឺស្មាតហ្វូនអេក្រង់បត់ ដែលមាន​ភាព​លេចធ្លោ​នៅ​ឆ្នាំ២០២១នេះ ជាមួយ​ភាព​ទាក់​ទាញ​ពី​សំណាក់​យុវវ័យ​ជា​ច្រើន។ កំពុង​លក់​តាម​ហាង​ទាំង​ម៉ូដែល​ថ្មី និង​មួយ​ទឹក ចង់​ដឹង​តម្លៃ​អាច​មក​តាម​ដាន​ជា​មួយ Sabay បាន៖

ស្មាតហ្វូនដែលដែល​អាច​បត់​បាន​ទាំង២​នេះ នៅរក្សាអេក្រង់ខាងក្នុងទំហំ ៦,៧អ៊ិញ ជាប្រភេទ Dynamic AMOLED មានកម្រិតបង្ហាញ Full HD+ និងគាំទ្រ Adaptive Refresh Rate 120Hz សម្រាប់ Galaxy Z Flip3។ ចំណែក Galaxy Z Fold3 មាន​អេក្រង់ទំហំ ៧,៦អ៊ិញ Dynamic AMOLED មានកម្រិតបង្ហាញ Full HD+ និងគាំទ្រ Adaptive Refresh Rate 120Hz ផងដែរ។

Galaxy Z Flip3 5G តម្លៃមួយទឹក

  • Galaxy Z Flip3 5G ទំហំ 128GB មាន​តម្លៃខ្ទង់ ៧៥០ដុល្លារ

  • Galaxy Z Flip3 5G ទំហំ 256GB មាន​តម្លៃខ្ទង់ ៨០០ដុល្លារ

Galaxy Z Flip3 5G អេក្រង់ខាងផ្នែកខាង​ក្រៅនៅពេលបត់​វាមានទំហំ ១,៩អ៊ិញ និងគាំទ្រ refresh rate 60Hz។ វាមានកាមេរ៉ាក្រោយចំនួន២គ្រាប់ ដោយលែនដើមទំហំ 12MP មាន OIS និងមួយគ្រាប់ទៀត ជាលែន Ultrawide ទំហំ 12MP។ រីឯលែន Selfie មួយគ្រាប់ទម្លុះអេក្រង់នៅខាងក្នុង វាមានទំហំ 10MP។ ប្រើបន្ទះឈីប Snapdragon 888 ប្រើសេវា 5G ។ វាបំពាក់ដោយថាមពលថ្ម 3300mAh គាំទ្រល្បឿនសាក កម្លាំង ១៥វ៉ាត់។

Galaxy Z Fold3 5G តម្លៃមួយទឹក

  • Galaxy Z Fold3 5G ទំហំ 256GB មាន​តម្លៃខ្ទង់ ១ ៤០០ដុល្លារ

  • Galaxy Z Fold3 5Gទំហំ 512GB មាន​តម្លៃខ្ទង់ ១ ៦០០ដុល្លារ

Galaxy Z Fold3 5G មាន​អេក្រង់ទំហំ ៧,៦អ៊ិញ Dynamic AMOLED មានកម្រិតបង្ហាញ Full HD+ និងគាំទ្រ Adaptive Refresh Rate 120Hz ផងដែរ អេក្រង់ខាងក្រៅនៅពេលបត់​វាមានទំហំ ៦,២អ៊ិញ។ កាមេរ៉ាក្រោយចំនួន៣គ្រាប់របស់វា​មាន​លែនដើមទំហំ 12MP មាន OIS និង Telephoto ទំហំ 12MP មួយគ្រាប់ទៀត ជាលែន Ultrawide ទំហំ 12MP។ ប្រើបន្ទះឈីប Snapdragon 888 ប្រើសេវា 5G ។ វាបំពាក់ដោយថាមពលថ្ម 4400mAh គាំទ្រល្បឿនសាក កម្លាំង ២៥វ៉ាត់៕

អត្ថបទ៖ ម៉េងងី