មានទៀត​ទេ បុរស​ម្នាក់ សុខ​ចិត្ត​បោះ​ចោល​អាជីព​​គ្រូ​ពេទ្យ ងាកមកធ្វើជាអ្នកធ្វើសក់វិញ ឥឡូវ​កំពុង​ល្បី​ឈ្មោះខ្លាំង!

  • 2022-02-10 04:46:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិតថា មុខជំនាញពេទ្យ ជាទីពេញនិយមដោយសារតែគេជឿថា ងាយរកប្រាក់បានជាងមុខជំនាញផ្សេងៗទៀត ប៉ុន្តែបុរសម្នាក់ ដែលបានបញ្ចប់ការសិក្សាជំនាញនេះចប់សព្វគ្រប់ ចុងក្រោយបែរជាបោះបង់ ហើយមកចាប់អាជីពជាអ្នកធ្វើសោះជំនួសវិញ។

បុរសម្នាក់នេះ មានឈ្មោះថា គូ ពិសិដ្ឋ ដែលបច្ចុប្បន្ន គឺជាអ្នកជំនាញធ្វើសក់ដ៍ល្បីឈ្មោះម្នាក់ក្នុងចំណោមជាងធ្វើសក់នាំមុខគេនាពេលបច្ចុប្បន្ន។ ជាក់ស្ដែងថ្មីៗនេះ លោកក៍ទើបតែបានធ្វើសក់ឲ្យកូនក្រមុំម្នាក់ដែលបានរៀបមង្គលការលំអរនិងហ៊ុមព័ទ្ធទៅដោយផ្កាភ្ញីដូចព្រហ្មរហូតមានការចាប់អារម្មណ៍ពេញបណ្ដាញសង្គមថែមទៀតផង។

ក្នុងអាជីពមួយនេះ លោក ពិសិដ្ឋ ក៍ត្រូវបានគេដឹងថាជាអ្នកធ្លាប់មានបទពិសោធន៍ ធ្វើសក់ឲ្យតារាល្បីល្បាញឈ្មោះជាច្រើនដួងមកហើយផងដែរ។ ជាពិសេស លោកនេះហើយ គឺជាអ្នករចនាម៉ូដសក់ ឲ្យឱក សុគន្ធកញ្ញា នៅថ្ងៃមង្គលការរបស់នាង និងធ្វើសក់ឲ្យសុខ ស្រីនាង រួមទាំងតារាល្បីរបស់ថៃ Pinky Savika និងតារាល្បីៗជាច្រើនដួងទៀត។

អាជីពនេះ ពិសិដ្ឋ បានប្រកបអស់រយៈពេល ៨ឆ្នាំមកហើយ។ ចំពោះការសម្រេចចិត្តមិនបន្តជ្រើសរើសជំនាញពេទ្យ ដែលគេឲ្យតម្លៃខ្ពស់ លោក គូ ពិសិដ្ឋ អ្វីទាំងអស់វាកើតចេញពីបេះដូងដែលជន់ជោរដោយក្ដីស្រឡាញ់ចំពោះអាជីពជាអ្នកធ្វើសក់។ដូច្នេះហើយ ទើបលោកសម្រេចចិត្តដោយឥតស្ទាក់ស្ទើរ ថាត្រូវតែធ្វើទៅតាមបេះដូងរបស់ខ្លួន។

“អារម្មណ៍ពិសេសមួយរបស់ខ្ញុំ គឺដក់ចិត្តស្រឡាញ់ខ្លាំងជាមួយនឹងសក់ស្រី សម្រាប់ខ្ញុំ គឺវាស្អាតខ្លាំងបើយើងចេះតុបតែង ដូច្នេះហើយ ក៏តាំងចិត្តថា ត្រូវតែបំពេញក្ដីស្រឡាញ់មួយនេះឲ្យបាន!”។ ពិសិដ្ឋ ថ្លែង។

សម្រេចចិត្តដូច្នេះ អតីតនិស្សិតពេទ្យ ប្រាប់ថា លោកបានខំប្រឹងប្រែងរៀនបន្ថែមទៀតពីជំនាញនេះ ទាំងក្នុងនិងក្រៅប្រទេស។ទីបំផុត លោកក៏អាចចេះចាំស្ទាត់ជំនាញ និង បានចាប់ជំនាញមួយនេះរយៈពេល៨ឆ្នាំមកហើយ ហើយក៏ជួយស្ត្រីខ្មែរស្ទើរគ្រប់ស្រទាប់រាប់រយនាក់ ឲ្យលេចធ្លោថែមទៀត ជាមួយនឹងសម្រស់នៃសិល្បៈលើសក់របស់ពួកគេ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី