កាន់តែវីវរហើយ! មន្ត្រីសាលាខេត្តកំពង់ឆ្នាំងជិត២០នាក់ មានវិជ្ជមានអូមីក្រុងទាំងអស់និងពាក់ព័ន្ធក្នុងសហគមន៍ច្រើននាក់ទៀត

  • 2022-02-11 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈប្រភពពីប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោក ប្រាក់ វ៉ុន បានឱ្យដឹងថា នៅថ្ងៃទី ១១ ខែកុម្ភៈនេះ គ្រូពេទ្យខេត្តបានចុះយកសំណាកធ្វើតេស្តរហ័សដល់មន្ត្រីរាជការក្នុងសាលាខេត្តចំនួន១៨០នាក់ ក្នុងនោះរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ អូមីក្រុងចំនួន ១៩រយៈពេល២ ថ្ងៃនៃការធ្វើតេស្ត។

ប្រភពដដែលបន្តថា អ្នកវិជ្ជមានទាំង១៩នាក់នេះត្រូវបន្តបញ្ជូនសំណាកធ្វើនៅម៉ាស៊ីន CPR នៅវិទ្យាស្ថានប៉ាស្ទ័រទីក្រុងភ្នំពេញថែមទៀត ដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមានខាងលើនេះឲ្យបានច្បាស់លាស់។ ដោយឡែក១៩នាក់ខាងលើនេះត្រូវធ្វើចត្តាឡីស័កតាមផ្ទះដោយដាក់ខ្លួនរស់នៅឱ្យឆ្ងាយពីក្រុមគ្រួសារតាមវិធានការសុខាភិបាល ហើយក្រុមគ្រូពេទ្យនិងផ្ដល់ថ្នាំព្យាបាលជូនអ្នកជំងឺ ករណីអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរនោះក្រុមគ្រូពេទ្យ នឹងបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ របស់ខេត្ត។

ជាមួយគ្នានេះ មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ សូមមេត្តាចូលរួមទាំងអស់គ្នា ក្នុងការអនុវត្តវិធានការសុខាភិបាលគឺ៣កុំ និង៣ ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩អូមីក្រុងក្នុងសហគមន៍យើង៕

ប្រភព៖ កម្ពុជាថ្មី