លីគ​កំពូល​កម្ពុជា​ ដាក់​គោលដៅ​​ ទាក់ទាញ​អ្នក​ទស្សនា​ឲ្យ​បាន​ ១លាន​នាក់​ ក្នុង​មួយ​ឆ្នាំ​

  • 2022-02-11 11:42:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​កម្ពុជា​ Camboidan Premier League (CPL) បាន​ដាក់​គោល​ដៅ​ នឹង​ទាក់ទាញ​ទស្សនិកជន​ឲ្យ​បាន​ ១លាន​នាក់​ ក្នុង​មួយ​ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​លីគ​កំពូល​នេះ​ផ្ទាល់​ក្នុង​ថ្ងៃ​នេះ​។

លីគ​កំពូល​នេះ​ក៏​បាន​​ប្រកាស​ជា​ផ្លូវ​ការ​នឹង​ជា​អ្នក​គ្រប់គ្រង​ទាំង​ស្រុង​លើ​លីគ​បាល់ទាត់​អាជីព​កម្ពុជា​ចាប់​ពី​រដូវកាល​ឆ្នាំ​២០២២ ត​ទៅ​ដោយ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​សមាគម​កម្ពុជា​។

CPL នឹង​ចូល​មក​ជំនួស​តួនាទី​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ (CNCC) ដែល​កន្លង​មក​ជា​គណៈកម្មការ​គ្រប់គ្រង​ក្របខ័ណ្ឌ​ METFONE Cambodia League (MCL) និង​ Hun Sen Cup (HSC)។

ចាប់​ពី​រដូវកាល​ឆ្នាំ​២០២២នេះ​តទៅ​ MCL នឹង​ប្ដូរ​ទៅ​ជា​ CPL នឹង​បើក​ដំណើរ​ការ​ League 2, Hun Sen Cup និង​ Women's League ក្រោម​រចនាសម្ព័ន្ធ​ថ្មី​ដែល​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​៕

ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​ ដោយ​សង្កេត​ឃើញ​វិស័យ​បាល់ទាត់​អាជីព​ ក៏​ដូច​ជា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ កាន់​តែ​ការ​រីក​ចម្រើន​ និង​មាន​អ្នក​គាំទ្រ​កាន់​តែ​ច្រើន​ឡើង​ CPL នឹង​ប្ដេជ្ញា​បង្កើត​យុគសម័យ​ថ្មី​ក្នុង​វិស័យ​បាល់ទាត់​ ដោយ​បង្កើត​លីគ​អាជីព​លំដាប់​ពិភពលោក​មួយ​នៅ​កម្ពុជា​៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម