បេក្ខជនដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ អាចទៅដកវិញ្ញាបនបត្របណ្ដោះអាសន្នបានហើយ

  • 2022-02-14 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសឲ្យបេក្ខជនដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ទៅដកវិញ្ញាបនបត្របណ្ដោះអាសន្ននៅតាមវិទ្យល័យរៀងៗខ្លួន ចាប់ពីថ្ងៃចេញសេចក្ដីប្រកាសនេះតទៅ ។

ការទទួលយកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានផលិតវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិរួចរាល់សម្រាប់ចែកជូនបេក្ខជនដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ និងយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត។

បេក្ខជនដែលប្រឡងជាប់ទាំងអស់ អាចទទួលបានវិញ្ញាបនបត្រនេះនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាមី ដោយឥតបង់ប្រាក់ឡើយ ៕

សូមមើលសេចក្ដីជូនដំណឹងខាងក្រោមនេះ៖

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម