មន្ទីរពិសោធន៍វិទ្យាសាស្រ្ត សម្ពោធផ្លូវការលើកកម្ពស់ការគិតត្រិះរិះពិចារណា និងច្នៃប្រឌិតផ្នែកវិស្វកម្ម ទំនើបហើយទំនងគួរសាកឲ្យបានម្ដង!

  • 2022-02-18 09:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«មន្ទីរពិសោធន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា» ស្ថិតនៅក្នុងបរិវេណវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ITC ទើបបើកសម្ពោធជាផ្លូវការនៅថ្ងៃនេះប្រកបដោយបច្ចេកវិទ្យាទំនើបហើយទំនង គួរសាកឲ្យបានម្ដង។ មន្ទីរពិសោធន៍ ក៏ជាផ្នែកមួយនៃកម្មវិធីអប់រំ ៤.0 ដែលជាកម្មវិធីសិក្សាបច្ចេកវិទ្យាជំនាន់ថ្មីផងដែរ។

កម្មវិធីនេះរៀបចំឡើងដោយសាលា STEAMING Cambodia (SC) ក្នុងគោលបំណងលើកកម្ពស់ការគិតត្រិះរិះពិចារណា និងច្នៃប្រឌិតក្នុងផ្នែកវិស្វកម្មនិងបច្ចេកវិទ្យាដើម្បីពង្រឹងជំនាញនិងចំណេះដឹង រៀបចំឡើងសម្រាប់យុវជននិងអនាគតប្រទេសកម្ពុជា។

ពិធីចុះអនុស្សរណៈនៃការយោគយល់ សម្រាប់កម្មវិធីអប់រំ ៤.០ Academia 4.0 Program ប្រព្រឹត្តនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

អនុស្សរណៈនេះ មានគោលបំណង​សម្គាល់​សេចក្តីព្រមព្រៀង​ដែលផ្តល់​ជូនការ​បណ្តុះបណ្តាលជំនាញឧស្សាហកម្ម ៤.០ ផ្តោតលើការប្រើប្រាស់សូហ្វ៊ែររបស់ក្រុមហ៊ុន Siemens ​សម្រាប់ឧស្សាហកម្ម ៤.០ ដោយក្តោបជំនាញដូចជា អនុវត្តនូវទ្រឹស្តីរូបវិទ្យាផ្សេងៗមានទាំង ផ្នែកមេកានិក, ផ្នែកអេឡិកត្រូនិក, ការធ្វើSimulation, ការបោះពុម្ព3D ។

អនុស្សរណៈនេះធ្វើឡើងរវាងប្រាំមួយភាគី គឺសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ, សាលា ស្ទីមមីង ខេមបូឌា, វិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី, វិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី, វិទ្យាល័យអ៊ីធូស្ទែម ព្រះយុគន្ធរ និង សាលាភាព​ជា​អ្នកដឹក​នាំឡៃហ្គឺរ ផងដែរ។

ក្នុងពិធីនេះ ក៏មានការចូលរួមពីឯកឧត្តម ឃុត ចាន់ដារ៉ា, អគ្គនាយកនៃក្រសួងបរិស្ថាន, ប្រធាន​នាយកដ្ឋាននៃក្រសួបរិស្ថាន,តំណាងមកពីកម្ពុជា ៤.០ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និង សាលា CADT, នាយក /តំណាងមកពីវិទ្យាល័យដែលជាភាគីចុះអនុស្សរណៈទាំង៤, តំណាងមក​ពីក្រសួងអប់រំ យុវជន និងកីឡា, ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ, តំណាង​មកពីមូលនិធិ Prince Foundation, សិស្ស, អាណាព្យាបាល, ភ្នាក់ងារព័ត៌មាន ព្រមទាំង​ក្រុមការងារ​រៀបចំពិធីទាំងមូល កាលពីថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២២ ៕

អត្ថបទ៖ រក្សា