មិនយូរទេ ឡេបថប MacBook នឹងពាសដោយអេក្រង់ពេញតួខ្លួន អាចបត់បានទៀតផង

  • 2022-02-22 04:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹងងាកមកផលិតកុំព្យូទ័រ MacBook ពាសដោយអេក្រង់ពេញតួខ្លួន ទំហំ ២០អ៊ិញ ថែមទាំងអាចបត់បានទៀតផង នេះបើយោងទៅតាម អ្នកប្រឹក្សាក្នុងសង្វាក់ផលិតកម្មអេក្រង់ លោក Ross Young។

ប្រភពដ៏គួរឱ្យទុកចិត្តដដែលនេះបានបន្ថែមថា ឡេបថបបត់នេះអាចប្រើបានពីរផ្លូវ ដោយមួយប្រើជាអេក្រង់បត់ដូចឡេបថបទូទៅ ត្បិតផ្នែកបត់ខាងក្រោមប្រើជាក្ដារចុច រីឯការប្រើមួយទៀតជាអេក្រង់ពន្លា ម៉ូនីទ័រទំហំ ២០អ៊ិញ តែម្ដង ប៉ុន្ដែត្រូវដោតក្ដារចុចពីខាងក្រៅ។

បន្ថែមពីនេះ វាក៏នឹងប្រើអេក្រង់ 4K ឬកម្រិតលើសពីនេះ រីឯការប្រកាសចេញផ្លូវការ នឹងអាចនៅអំឡុងឆ្នាំ២០២៦ ឬ២០២៧ ឯណោះ។

រីឯដំណឹងចចាមអារ៉ាមជាច្រើនកន្លងមក ដែលថា Apple នឹងបញ្ចេញ iPhone អាចបត់បាន នៅឆ្នាំ២០២៣ ឬ២០២៤ នឹងត្រូវពន្យាពេល ទៅឆ្នាំបន្ទាប់២០២៥ ជំនួសវិញ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល