ប្លែកម្យ៉ាង! លោកអភិបាលខណ្ឌបឹងកេងកង ជ្រើសជិះកង់ចុះពិនិត្យពលរដ្ឋក្នុងមូលដ្ឋាន ការពិតបែបហ្នឹងសោះ!

  • 2022-02-23 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានចុះត្រួតពិនិត្យពលរដ្ឋក្នុងមូលដ្ឋាន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺលោកអភិបាលខណ្ឌបានជ្រើសយកមធ្យោបាយ ដោយជិះកង់ទៅវិញ ដែលនេះជាសកម្មភាពមួយកម្រឃើញ ប្លែកម្យ៉ាង។

តាមការបញ្ជាក់របស់រដ្ឋបាលខណ្ឌបឹងកេងកង បានឲ្យដឹងថាលោកអភិបាលបានជ្រើសរើសមធ្យោបាយ ជិះកង់ក្នុងទិសដៅដូចជា៖

ទី១. ងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ នឹងមានភាពស្និតស្នាល

ទី២. លោកអភិបាលចង់អោយមន្ត្រីក្រោមឱវាទស្គាល់ពីមូលដ្ឋាន ដឹងពីសុខទុក្ខប្រជាពលរដ្ឋ ថាគាត់ចង់បានអ្វី និងសំណូមពរអ្វី

ទី៣. ងាយស្រួលក្នុងការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានកូនៗមានអាយុចាប់ពី៣ឆ្នាំ ដល់៥ឆ្នាំ និងងាយស្រួលក្នុងការចុះណែពីវិធានសុខាភិបាល អោយប្រជាពលរដ្ឋពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬជែល រក្សាគម្លាត ។

លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានចុះត្រួតពិនិត្យពលរដ្ឋ ទីតាំងចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ជូនដល់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំដល់ ៥ឆ្នាំ និងបានសួរសុខទុក្ខដល់ក្រុមការងារសម្របសម្រួលការចាក់វ៉ាក់សាំង និងប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ក្នុងនោះផងដែល លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ក៏បានចុះផ្សព្វផ្សាយវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាពិសេស មេរោគបម្លែងថ្មីប្រភេទ អូមីក្រុង ដោយចុះណែនាំ ទីតាំងដែលមានការជួបជុំមនុស្សច្រើន ដូចជា អាហារដ្ឋាន ភោជនីយដ្ឋាន ផ្សារ សាលារៀនជាដើម ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ៕

អត្ថបទដោយ ៖ Su In

អត្ថបទថ្មី