ពិត​ជា​សាមញ្ញ​មែន! Angelina Jolie បាន​​ដើរ​ទិញ​វត្ថុ​អនុស្សាវរីយ៍​នៅ​ក្នុង​ផ្សារ​ទួលទំពូង​

  • 2022-02-23 14:03:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ហូលីវូដ​ Angelina Jolie បាន​ប្រទះ​ឃើញ​បាន​មក​ធ្វើ​ដំណើរ​​កម្សាន្ត​ ក៏​ដូច​ជា​បាន​ដើរ​ទិញ​វត្ថុ​អនុស្សាវរីយ៍​នៅ​ក្នុង​ផ្សារ​ទួលទំពូង​ នៅ​រាជធានី​ភ្នំពេញ​ នៅ​ក្នុង​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២។

វត្តមាន​របស់​កំពូល​តារា​សម្ដែង​លំដាប់​ពិភពលោក​រូប​នេះ​​ បាន​ធ្វើ​ឲ្យ​អ្នក​ក្នុង​ផ្សារ​ទួលទំពូង​ផ្ទាល់​ ក៏​ដូច​ជា​អ្នក​បាន​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​នានា​ មាន​ការ​ភ្ញាក់ផ្អើល​ ស្វាគមន៍​ និងកោតសរសើរជា​ខ្លាំង​លើភាពសាមញ្ញរបស់អ្នកស្រី។

នៅក្នុងថ្ងៃនេះអ្នកស្រី​មិន​ត្រឹមតែ​ប្រទះឃើញទៅ​ផ្សារ​ទួលទំពូង​ នោះ​ទេ ដោយ​ថែមទាំង​បាន​ប្រទះឃើញកំពូលតារាសម្ដែងរូប​នេះជិះតុកតុក នៅ​ភ្នំពេញផង​ដែរ។

សូម​រំលឹក​ផង​ដែរ​ ការ​មក​ដល់​របស់​អ្នក​ស្រី​ Angelina Jolie មក​ធ្វើ​ការ​កម្សាន្ត​នៅ​កម្ពុជា​លើក​នេះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ម្សិលមិញ​នេះ ដោយបាន​ធ្វើ​ដំណើរទស្សនាក្នុង​តំបន់​នានាក្នុង​ខេត្តសៀបរាប​ ដែលបាន​ធ្វើ​ឲ្យ​មហា​ជន​ ជា​ពិសេស​គឺ​ប្រជាជន​កម្ពុជា​ ដែល​បាន​ស្គាល់​កំពូល​តារា​ហូលីវូដ​រូប​នេះ​​មាន​ការ​រំភើប​ជា​ខ្លាំង​នូវ​វត្តមាន​អ្នកស្រី​ ដែល​សុខៗ​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ដោយ​មិន​ប្រកាស​ឲ្យ​អ្នកគាំទ្រ​បាន​ដឹង​មុនក្នុង​កំឡុង​ពេល​កូវីដ-១៩នេះ​៕ ​

អានបន្ថែម៖ ពិតមែនហើយ! ក្រសួង​ថា Angelina Jolie មក​សៀមរាបលើក​នេះ បញ្ជាក់​ថាកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព!

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម