គាំងស្ញេញ! វឌ្ឍនាកា ត្អូញត្អែរចង់មានមនុស្សម្នាក់មកជួយគិតគូរ ស្រាប់តែ Ramosខ្មែរ ដាក់មួយឃ្លាផ្អើលអ្នកគាំទ្រ
- 2022-02-24 02:47:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គាំងស្ញេញ! វឌ្ឍនាកា ត្អូញត្អែរចង់មានមនុស្សម្នាក់មកជួយគិតគូរ ស្រាប់តែ Ramosខ្មែរ ដាក់មួយឃ្លាផ្អើលអ្នកគាំទ្រ
ចន្លោះមិនឃើញ
អ្នកគាំទ្រទប់សំណើចមិនជាប់ ក្រោយកីឡាករជម្រើសជាតិល្បីៗ ២ រូបរបស់កម្ពុជា បានផ្ដោះផ្ដងគ្នាទៅវិញទៅមកនៅលើបណ្ដាញសង្គមហ្វេសបុក ។ កីឡាករជម្រើសជាតិលេខ ១១ ចាន់ វឌ្ឍនាកា បានបង្ហោះសារក្នុងន័យលេងសើចមួយកាលពីថ្ងៃទី ២៣ កុម្ភៈ ២០២២ ថា៖ «អាយុទើបតែ២៨ឆ្នាំសោះសក់ចាប់ផ្ដើមឡើងស្កូវ មកពីគិតច្រើន ឬមកពីដល់វ័យ! ដូច្នេះមានតែរកមនុស្សមកជួយគិតទេមើលទៅហាហា»។ ក្រោយបង្ហោះសារមួយឃ្លានេះ បានធ្វើឱ្យអ្នកគាំទ្ររបស់កីឡាករដ៏ឆ្នើមរូបនេះ ចូលទៅបញ្ចេញមតិយោបល់ព្រោងព្រាត និងផ្ដល់យោបល់ឱ្យ ចាន់ វឌ្ឍនាកា ឆាប់រកភរិយាទៅដើម្បីមានអ្នកជួយគិតគូរ។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែផ្ទុះសំណើចនោះ គឺកីឡាករដ៏ល្បីឈ្មោះ ទេស សម្បត្តិ ខ្មែរការពារដែលអ្នកគាំទ្រដាក់រហស្សនាមថា Ramos ខ្មែរ បានចូលទៅខំមិនពាក្យមួយឃ្លាថា៖ «នេះអ្នកកំដរបង» ពេលនោះស្រាប់តែ ចាន់ វឌ្ឍនាកា តបទៅវិញយ៉ាងចុកថា៖ «អ្នកកំដរខ្លាចខ្មោចនឹង» ។ ពាក្យឆ្លើយឆ្លងរបស់អ្នកទាំងពីរបានធ្វើឱ្យអ្នកគាំទ្រចុច React សើចគឹលផ្អើលហ្វេសបុកផងដែរ។ បន្ថែមលើពីនេះទៀតអ្នកចាំទី ហ៊ុល គីមហ៊ុយ បានចូលរូមក្នុងវេទិកាផ្ដោះផ្ដងពាក្យសម្ដីនេះដែរថា «ចាំ ៣០យកចាំយបង» មានអី វឌ្ឍនាកា ដាក់ទៅផាំងៗថា៖ «អត់ចង» ។
យ៉ាងណាមិញមកការប្រកួតឯណេះវិញ ក្រុម U23 កម្ពុជា ធ្លាក់ត្រឹមវគ្គចែកពូលពានរង្វាន់ AFF U23 Championship ក្រោយលទ្ធផលចាញ់ក្រុមទីម័រខាងកើត 1-0 ហើយវៀតណាមបានឈ្នះលើក្រុមថៃ 1-0 ៕