ឆុតខ្លាំង! Angelina Jolie មកដល់ខ្មែរភ្លាម ក្មេងប្រុសបាត់ដំបងម្នាក់បន់ចង់ជួប ស្រាប់តែក្លាយជាការពិតត្រឹមមួយប៉ព្រិចភ្នែក

  • 2022-02-24 04:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងចៃដន្យបំផុត មានយុវជនម្នាក់ ជាអ្នកខេត្តបាត់ដំបង បានជួបជាមួយកំពូលតារាភាពយន្តហូលីវូត Angelina Jolie ដូចបំណងរបស់ខ្លួន ក្រោយយុវជនរូបនេះបានចែករំលែករូបភាពរបស់លោកស្រី Angelina Jolie ពីទឹកដីខេត្តសៀមរាប ដោយមានបំណងចង់ជួប និងសង្ឃឹមថាក្លាយជាពិតក្នុងថ្ងៃណាមួយ។

យុវជនដែលមានគណនីហ្វេសបុកឈ្មោះ គួន ពីសី បានចែករំលែករូបភាពរបស់លោកស្រី Angelina Jolie កាលពីថ្ងៃទី២១ កុម្ភៈ ២០២២ ក្នុងពេលដែលលោកស្រីកំពុងធ្វើដំណើរទេសចរណ៍នៅក្នុងខេត្តសៀមរាប ហើយសរសេរថា៖ «សង្ឃឹមថ្ងៃមួយ» ស្រាប់តែនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ លោកស្រី Angelina Jolie បានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង បន្ទាប់ពីចេញពីខេត្តសៀមរាប។ ជារឿងដែលនឹកស្មានមិនដល់ យុវជន គួន ពីសី ស្រាប់តែបានជួបលោកស្រី Angelina Jolie និងកូនស្រីរបស់លោកស្រី ពិតៗ ស្ដែងៗ ដូចបំណងរបស់ខ្លួន បន្ទាប់ពីប៉ងមិនបានមួយថ្ងៃផង។

បន្ទាប់ពីរឿងរ៉ាវនេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុកដោយយុវជនខាងលើ បានបង្កឱ្យការភ្ញាក់ផ្អើលនឹងភ័ព្វសំណាង និងភាពចៃដន្យដ៏កម្រមួយនេះ។ នេះជារឿងមួយដ៏គួរឱ្យរំភើបបំផុតក្នុងនាមជាអ្នកគាំទ្រនិមិត្តរូបរបស់ខ្លួន ហើយបានជួបរូបពិត សំឡេងពិតសមតាមបំណងក្នុងរយៈពេលដ៏ខ្លី ៕

អត្ថបទពេញនិយម