Travel The World On EXO's Ladder របស់ EXO វិលវិញហើយជាមួយរដូវកាលថ្មី រសជាតិប្លែក

  • 2022-02-28 03:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីដំណើរកម្សាន្តដ៏ល្បីរបស់ EXO គឺ «Travel Around The World on EXO’s Ladder» បាន​បន្ត​បាន​វិលមក​វិញហើយ ជាមួយនឹងរដូវកាលទី ៣។

ផ្អែក​តាម​សេចក្ដីរាយការណ៍នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បាន​ឲ្យដឹង​ថា​ Suho, Xiumin, D.O, Kai និង Sehun បាន​ចាប់ផ្ដើម​ចេញ​ថត​រដូវកាលថ្មី​នេះ​ហើយ។ សមាជិក EXO នឹង​ធ្វើ​ដំណើរទៅ​កាន់​តំបន់ Namhae ក្នុង​ខេត្ត Gyeongsang ភាគ​ខាងត្បូង។

Travel Around The World on EXO’s Ladder បាន​វិល​ត្រឡប់​មក​វិញជា​ថ្មី​មក​ជួបអ្នកគាំទ្រ​​​ក្រោយ​ស្ងាត់ ៣​ឆ្នាំ។ នេះ​ក៏អាស្រ័យ​លើ​ការ​រាតត្បាតពេក​នៃជំងឺកូវីដ១៩ ជាពិសេស​ក៏​ទាក់ទង​នឹង​ការ​ចូលបម្រើទាហានរបស់សមាជិកផង។ លើកនេះ​ សមាជិក​ទាំងអស់នឹងធ្វើបន្តប្រតិបត្តិការធ្វើដំណើរជុំគ្នា លើកលែង Baekhyun, Chen និង Chanyeol ដែល​បច្ចុប្បន្នកំពុងជាប់​បំពេញ​កាតព្វកិច្ចក្នុងជួរទ័ព។

ជាមួយគ្នា​នេះ​ដែរ កម្មវិធូ​នឹង​ចេញផ្សាយ​នៅ​លើ Wavve ក្នុងពេល​ឆាប់ៗ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី