សមាជិក​U23 ​វៀតណាម ២០​នាក់​កំពុង​ព្យាបាល​កូវីដ​នៅ​កម្ពុជា ខណៈ​២៧​នាក់​ទៀត​ទៅ​មុន​

  • 2022-02-28 07:20:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សមាជិក​ក្រុម U23 ​វៀតណាម ​២០​នាក់​កំពុង​សម្រាក​ព្យាបាល​កូវីដ​១៩​នៅ​កម្ពុជា ​ខណៈ​ដែល​សមាជិក​២៧​នាក់​ទៀត​បាន​ទៅ​ដល់​ប្រទេស​វៀតណាម​ហើយ​កាល​ពី​យប់មិញ​នេះ​។

វៀតណាម ​មក​លេង​ពាន​រង្វាន់ AFF U23 Championship ​នៅ​កម្ពុជា​នេះ ​សរុប​ទាំង​អស់​ទាំង​គ្រូ​បង្វឹក ​និង​ក្រុម​ការងារ ​មាន​រហូត​ដល់​៤៧​នាក់​ឯ​ណោះ។ ​ចំនួន​ច្រើន​នេះ ក៏​ដោយសារ​តែ​វៀតណាម ​បាន​កោះហៅ​កីឡាករ​ថ្មី​មក​ជួយ​ជា​និច្ច ​ដោយសារ​តែ​ក្រុម​មួយ​នេះ​រង​ការ​វាយ​ប្រហារ​ដោយ​កូវីដ​១៩ ​ច្រើន​ពេក។ ​ដោយ​ពួកគេ​ទើប​តែ​បាន​ចាកចេញ​ទៅ​វៀតណាម​វិញ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​ទេ ​ទៅ​បាន​២៧​នាក់ ​ហើយ​នៅ​សល់​២០​នាក់​ទៀត​កំពុង​ព្យាបាល​នៅ​ឡើយ។

​ទៅ​ដល់​វៀតណាម​ភ្លាម សហព័ន្ធ​បាល់ទាត់​វៀតណាម​ចូល​រួម​ទទួល​យ៉ាង​ល្អ ​ហើយ​ក៏​មាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ចំពោះ​ការ​ឈ្នះ​ពាន​នេះ​ដែរ។ ​ដោយ U23 ​វៀតណាម ​បាន​ប្រាក់​រង្វាន់​ប្រមាណ​ជា​១២​ម៉ឺន​ដុល្លារ​។ វៀតណាម ​បាន​ចាត់​ទុក​ការ​ឈ្នះ​ពាន​រង្វាន់​ទាំង​ត្រដាបត្រដួស​នេះ ​ថា​ជា​ការ​ឈ្នះ​ក៏​មាន​តម្លៃ​បំផុត៕

ប្រភព៖ Zing   អត្ថបទ៖ នរវិទូ

អត្ថបទពេញនិយម