​តើ​ក្រោន និង វិសាខា​ ​ក្រុម​ណា​នឹង​លើក​ពាន​យក​ហេង​បើក​ឆាក​រដូវ​កាល​​ថ្មី?

  • 2022-03-01 02:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​បើក​រដូវ​កាល​​ថ្មី​ពាន​រង្វាន់​ខេម​បូឌាន​ស៊ូប​ភើខាប់ ឆ្នាំ២០២២ ​រវាង​ក្រុម​ជើង​ឯក​លីគ​រដូវ​​កាល​មុន​​ភ្នំពេញ​ក្រោន និង​ក្រុ​ម​ជើង​ឯក​ Hun Sen Cup រដូវ​កាល​ វិសាខា នឹង​ត្រូវ​ធ្វើ​ឡើង​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ​នៅ​ទីលាន​​ស្តាត​ចាស់។ រវាង​ក្រុម​ទាំង​ពីរ​តើ​ក្រុម​ណា​នឹង​លើក​ពាន​យក​ហេង​​ បើ​ក​ឆាក​រដូវ​កាល​ថ្មី?

​ប្រិយមិត្ត​ពិត​ជា​បាន​ដឹង​ហើយ​ថា រដូវ​កាល​មុន​ក្រុម​ទាំង​ពីរ​បាន​ប៉ះ​គ្នា​ចំនួន​២​លើក​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ដែល​ទាំង​ពីរ​ជើង​នោះ​គឺ​​ស្មើ​គ្នា​ទាំង​ពីរ​ជើង​ ដោយ​លេង​នៅ​​​ទឹក​ដី​របស់​​​​ភ្នំពេញក្រោន ៣​ស្មើ និង​លេង​នៅ​ទឹក​ដី​វិសាខា​បញ្ចប់​ទៅ​ដោយ​លទ្ធផល​១​ស្មើ។ យ៉ាង​ណា​រដូវ​កាល​នេះ​វិញ​ ​នឹង​អាច​មាន​ការ​ប្រែប្រួល ដោយ​សារ​តែ​ក្រុម​ទាំង​ពីរ​ហាក់​មាន​ការ​នាំ​ចូល​កីឡាករ​ថ្មី​ៗ​ដូច​គ្នា​។

​​​ក្រុម​ទាំង​ពីរ​មិន​មាន​អ្នក​ណា​អាច​ស្មាន​ត្រូវ​ទេ​ថា លទ្ធផល​នឹង​ទៅ​ជា​បែប​ណា​​ខណៈ​ការ​ប្រកួត​ផ្លូវ​​ល្ងាច​នេះ​ជា​ការ​ប្រកួត​ដំបូង​​ដូច​គ្នា​។ ​ព្រឹត្តិការណ៍​សំខាន់​នេះ​ធ្វើ​ឡើង​ក្រោម​ការ​លក់​សំបុត្រ​ចូល​ទស្សនា​​​មាន​ពីរ​ប្រភេទ​​គឺ ២៥០០០រៀល និង ២០០០០ រៀល​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម