​នេះ​ជា​មូលហេតុ​ សារ ទី​ ត្រូវ​បាន​ប្ដូរ​ចេញ​​ក្រោយ​លេង​បាន​ត្រឹម​ជាង​១០​នាទី​

  • 2022-03-03 02:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ប្រកួត​​ពាន​រង្វាន់ Cambodian Super Cup 2022 ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​វិសាខា បាន​ប្រកួត​ចាញ់​ក្រុម​​ភ្នំពេញ​ក្រោន ២-១ ដែល​ភ្នំពេញ​ក្រោន​បាន​លើក​ពាន​។ ប៉ុន្តែ​ក្នុង​ជំនួប​នោះ​គេ​ឃើញ​ថា សារ ទី ​លេង​បាន​តែ​៤​នាទី​ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​កីឡាករ​របស់​ភ្នំពេញ​ក្រោន ហើយ​ក្រោយ​មក​គេលេង​បន្ត​​បាន​ត្រឹម​ជាង​១០​នាទី​​​ក៏​ត្រូវ​បាន​ប្ដូរ​ចេញ​។

​ក្រោយ​ការ​ប៉ះ​ទង្គិច​នេះ​ សារ ទី ​បាន​មាន​បញ្ហា​សាច់​ដុំ ដោយ​រត់​បាន​ប្រហែល​ជា​​ជាង​១០​នាទី​ក៏​មាន​ការ​ឈឺចាប់ ហើយ​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​​តែ​ម្ដង​។ យ៉ាង​ណា​ម្សិលមិញ​នេះ​​ សារ ទី មិន​ទាន់​​បាត់​ឈឺ​ទេ ហើយ​គេ​ក៏​មិន​ទាន់​អាច​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​វិញ​បាន​ដែរ​។

​សម្រាប់​ជំនួប​ទល់​ក្រុម អង្គរ​ Tiger នា​ចុង​សប្ដាហ៍​នេះ​ដែល​ជា​ប្រកួត​ទី​១ នៃ Cambodian Premier League ​​កីឡាករ សារ ទី មិនទាន់​មាន​សង្ឃឹម​បាន​ចូល​លេង​​ដែរ​​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម