YG កំពុងញាប់ដៃលុបរាល់វីដេអូបែកធ្លាយចេញពី Live របស់ Somi ព្រោះទាក់ទងនឹងបទថ្មី

  • 2022-03-04 01:58:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយថ្ងៃមុន Jeon So Mi បាន Live ជជែក​លេងជាមួយនឹង​អ្នកគាំទ្ររបស់ខ្លួន ដោយ​លើកឡើង​ពីនេះពីនោះ ហើយទម្លាយហេតុផល​ថា​​តាមពិតដោយសារនាងមានអារម្មណ៍អផ្សុកពេក។

អំឡុងពេល​ Live ចេញពី​បន្ទប់ស្ទូឌីយោ YG Black Label លើកដំបូង​នេះ​ Somi បាន​ដើរបង្ហាញ​កន្លែង​ជា​ច្រើនក្នុងនោះ។ បន្ទាប់​មក​នាង​បាន​គោះទ្វារ និង​បើកភ្លាម ពេល​នោះ​ក៏ស្រាប់តែឮសំឡេងចេញមក ជាមួយនឹង​ទំនុកភ្លេងដែលប្លែកថ្មី។

ត្បិតឮបាន​ត្រឹម​ ៣វិនាទី ប៉ុន្តែគេ​ដឹង​រួចជា​ស្រេច​ទៅហើយថា​បទ​នេះ​ជាបទ​ថ្មី ដែល​ត្រូវ​បែកធ្លាយដោយសារ Somi ទាំងអចេតនា។

ពេល​បែកធ្លាយភ្លាម​ អ្នក​និយមលេងបណ្ដាញសង្គម​ នាំគ្នា​ចែករំលែកយ៉ាងលឿន ព្រមទាំងសន្និដ្ឋាន​ថា​ទំនងជា​បទ​របស់ BLACKPINK ព្រោះតាមដំណឹង​ក្រុមក៏ត្រូវ Comeback នៅ​ឆ្នាំនេះ​ដែរ។

ទោះជាយ៉ាងណា ពេល​នេះ​ផលិតកម្ម YG កំពុង​លុប​វីដេអូមួយចំនួនលើ YouTube ចេញបណ្ដើរៗហើយ ក៏ដូចជា Report ការបង្ហោះដែលបង្ហាញ​លើបណ្ដាញសង្គម ដោយចាត់ចែងលើរឿងនេះ ព្រោះវាពិតជា​បទ​ថ្មីរបស់ផលិតកម្ម​មែន មិនអាច​ឲ្យមាន​ការចែកចាយបន្តទៀតបានទេ៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទថ្មី