​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន ​​និ​ង​ភ្នំពេញ​ក្រោន​​រូប​នេះ​សង្ឃឹម​​ កម្ពុជា​ នឹង​ឈ្នះ​​ជម្រើសជាតិ​​ខ្លួន​

  • 2022-03-04 03:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​​អាហ្វហ្គានីស្ថាន ​និង​​ក្លឹប​ភ្នំពេញ​ក្រោន​ Fareed Sadat ​បាន​និយាយ​ថា គេ​សង្ឃឹម​កម្ពុជា​នឹង​អាច​ឈ្នះ​ក្រុម​អាហ្វហ្គានីស្ថាន​ សម្រាប់​ការ​ប្រកួត AFC ASIAN CUP CHINA 2023។

ក្នុង​ពូល​ D ដែល​មាន ហុងកុង ​អាហ្វហ្គានីស្ថាន កម្ពុជា និង ​ឥណ្ឌា​ ។ ខណៈ​កម្ពុជា នឹង​ត្រូវ​ប៉ះ​ក្រុម​អាហ្វហ្គានីស្ថាន​ នៅ​ថ្ងៃ​ទី១៤ ​ខែ​មិថុនា ឆ្នាំ​២០២២ ​នៅ​​ទឹក​ដី​ប្រទេស​ឥណ្ឌា ក្នុង​ការ​ប្រកួត​ទល់​ក្រុម​​កម្ពុជា នេះ​ខ្សែ​ប្រយុទ្ធ​ អាហ្វហ្គានីស្ថាន Fareed Sadat ​​បាន​និយាយ​ថា «​ខ្ញុំ​សង្ឃឹម​ថា កម្ពុជា នឹង​អាច​លេង​បាន​ល្អ ហើយ​កម្ពុជា​នឹង​ឈ្នះ​ការ​ប្រកួត​មួយ​នេះ​»។

​ខ្សែ​ប្រយុទ្ធ​ដែល​ស៊ុត​ពីរ​គ្រាប់​ក្នុង​ជំនួប​ទល់ វិសាខា ​ក្នុង​ប្រកួត​ Cambodian Super Cup រូប​នេះ​​បន្ថែម​ថា ​​សម្រាប់​ការ​កោះ​ហៅ​​ចូល​ជម្រើស​ជាតិ​គេ​មិន​ទាន់​ច្បាស់​ថា នឹង​ជាប់​ទៀត​នោះ​ទេ។ ប៉ុន្តែ​គេ​រំពឹង​ថា នឹង​អាច​ជាប់​​ បើ​សិន​រដូវ​កាល​នេះ​គេ​អាច​​ជួយ​ភ្នំពេញ​ក្រោន​​​​ឲ្យ​ឈ្នះ​ពាន ឬ​ក៏​អាច​រក​បាន​គ្រាប់​បាល់​បាន​ច្រើន។

​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ភ្នំពេញ​ក្រោន ទើប​តែ​នាំ​ចូល​រដូវ​កាលនេះ​ទេ ហើយ​ការ​បង្ហាញ​ខ្លួន​​ការ​ប្រកួត​ផ្លូវ​ការ​លើក​ទី​១​របស់​គេ​ឲ្យ​ភ្នំពេញ​ក្រោន ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​លេចធ្លោ​ខ្លាំង ទាំង​ល្បឿន និង​បច្ចេកទេស​​ស៊ុត​បញ្ចប់​ទី​៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​