សួ វិចិត្រ បង្កើតកំណត់ត្រាក្លាយជាម្ចាស់ពាន Beat The Best ដំបូងបង្អស់នៅកម្ពុជា

  • 2022-03-07 01:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២២ កម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក Beat The Best បាន​ឈាន​ដល់វគ្គផ្ដាច់ព្រ័ត្រ ក៏ដូចជាបាន​រកឃើញម្ចាស់ពាន​រង្វាន់អស្ចារ្យហើយ​បន្ទាប់ពីដំណើរការអស់រយៈពេល​ជា​ច្រើនខែ។

ដោយឡែក​ឈាន ដល់វគ្គផ្ដាច់ព្រ័ត្រ មាន​បេក្ខជន​ឆ្នើម​ ៤រូប ដែល​មាន​សមត្ថភាព​អស្ចារ្យលើសគេ ដោយក្នុងនោះរួមមាន៖

-ឈាន ជា​លឿយ (អាយុ ១៨ឆ្នាំ)

-ពេជ្រ ម់េងលី (អាយុ ២១ឆ្នាំ)

-សួ វិចិត្រ (អាយុ ២៦ឆ្នាំ)

-អ៊ីម ថៃ (អាយុ ២៧ឆ្នាំ)

ជាក់ស្ដែង ម្ចាស់ជយលាភី និងជាម្ចាស់ប្រាក់រង្វាន់ ១៥០០០ដុល្លារ ក៏បាន​រកឃើញដែរ នោះគឺ បេក្ខជន​ សួ វិចិត្រ ដែល​ទទួល​បាន​សារសំឡេងច្រើន​លើសគេ​ពីអ្នកគាំទ្រ​ជា​ច្រើននាក់។

នេះគឺជា​ប្រវត្តិសាស្ត្រថ្មីសន្លាងប្រចាំកម្មវិធី ហើយ វិចិត្រ ក៏ក្លាយជាជើង​ឯកដំបូង​គេ​ដែរក្នុង​ប្រទេស​កម្ពុជា ដែល​ឈ្នះពីការប្រកួតកម្មវិធី Beat The Best រដូវកាលទី ១ នេះ៕