មកស្គាល់កន្លែងជួបជុំកម្សាន្ត ៤កន្លែង ជិតភ្នំពេញបង្កើយ ល្អបំផុតណាត់ជួបគូស្នេហ៍ ល្បីថាទេសភាពឡូយអស់ទាស់

  • 2022-03-07 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីចំណាយពេលវេលាសម្រាកពីការងារ និងការរកស៊ីនឿយហត់ជាប្រចាំថ្ងៃមក រាល់ចុងសប្តាហ៍ និងថ្ងៃសម្រាកនានា អ្នកណាៗក៏ចង់ចំណាយពលវេលាផ្ទាល់ខ្លួនលំហែអារម្មណ៍ កាត់ស្ត្រេស និងផ្តល់វេលាស្រស់ស្រាយសម្រាប់ខ្លួនឯងជាថ្មីផងដែរ ។ ប្រិយមិត្ត Sabay បើសិនមិនចង់ធ្វើដំណើរទៅកម្សាន្តនៅទីឆ្ងាយ ថ្ងៃនេះ Sabay សូមនាំប្រិយមិត្ត ទៅស្គាល់កន្លែងដើរលេង៤កន្លែងកន្លែងសម្រាកលំហែធម្មជាតិ មានខ្យល់អាកាសបរិសុទ្ធ ទីធ្លាធំទូលាយ មានលក់ម្ហូបអាហារ បង្អែម ភេសជ្ជៈផ្សេងៗក្នុងតម្លៃសមរម្យ។

ទីតកន្លែងទាំង៤ នេះកំពុងពេញនិយមបំផុតសម្រាប់ប្រិយមិត្តដែលមិនសូវសម្បូរពេលទំនេរ អ្នកដែលមិនចង់ធ្វើដំណើរឆ្ងាយៗនៅថ្ងៃចុងសប្ដាហ៍ ឫឱកាសឈប់សម្រាកណាមួយ ដើម្បីលំហែអារម្មណ៍ កាត់បន្ថយភាពស្មុគស្មាញ គឺជារឿងដែលមនុស្សគ្រប់គ្នាចូលចិត្តបំផុត។

១. ភូមិរំដួល Romdoul Village

ទីតាំង ភូមិរំដួល គឺស្ថិតនៅភូមិ កោះក្របី សង្កាត់ព្រែកថ្មី ខ័ណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។

២. ភោជនីយដ្ឋាន ទឹកដីព្រៃព្រេង

ទីតាំងចម្ងាយ ៣គីឡូម៉ែត្រ ពីរង្វង់មូលកាំកូតាមបណ្ដោយផ្លូវ ៥៩៨(ភូមិគ្រឹះឯកឧត្ដមជាសុផារ៉ា) ហួសស្តុបលក់ផ្កាប្រហែល៥០០ម៉ែត្រ បត់ស្ដាំតាមផ្លូវសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP)។

៣.មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ Prince Manor Resort

ព្រីនស៍ ម៉ាណ័រ គឺជាមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ គីឡូម៉ែត្រលេខ ២៤ ភូមិដីឥដ្ឋកោះផុស ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

៤. ចំការធ្នង់

រមណីយដ្ឋានចំការធ្នង់ មានទីតាំងនៅលើផ្លូវអភិវឌ្ឍន៍ 7NG ដោយមានចំងាយត្រឹមតែ១២គីឡូម៉ែត្រ ពីកំពង់ដស្វាយជ្រុំជ្រោយចង្វា ឬ១៤គីឡូម៉ែត្រ ពីកំពង់ដអរីយក្សត្រ ឬអាចឆ្លងតាមស្ពានព្រែកតាមាក់ ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី