តារាល្បីៗប៉ុន្មានដួងនេះ ខ្លះបណ្ដើរគ្នាជាគូៗ និងខ្លះអត់មានគូនឹងគេ ទៅចូលរួមកម្មវិធី ផេនខេក យប់មិញ

  • 2022-03-10 02:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពិធីទទួលភ្ញៀវ និងពិសាភោជនីអាហារមង្គលការរបស់ពិធីករមាឌយក្ស ផេនខេក យប់មិញ គេសង្កេតឃើញតារាសម្ដែង និងអ្នកស្រឡាញ់ភេទដូចគ្នាដែលកំពុងល្បីឈ្មោះលើបណ្ដាញសង្គមបានចូលរួមជាច្រើននាក់។ ដោយឡែកតារាសម្ដែង និងចម្រៀងអាជីពល្បីៗក៏ឃើញចូលរួមក្នុងពិធីនេះប៉ុន្មាននាក់ដែរ។

តាមរយៈវីដេអូLive របស់ម្ចាស់កម្មវិធី គឺផេនខេក គេឃើញពិធីការិនី ជីមមី និងសង្សារ បានចូលរួមមុនគេ។

ជីមមី បានស្លៀករ៉ូបវែងអូសដី បញ្ចេញរាងដ៏តូចច្រឡឹងរបស់ខ្លួន ហើយបានថតរូបជាមួយម្ចាស់កម្មវិធីដែលអមដោយកញ្ញា និងសង្សារ។ បន្ទាប់មកទៀតគេឃើញពិធីករសម្បូរវោហារប្រចាំនៅស្ថានីយទូរទស្សន៍MY TV គឺនាយព្រែក។ យប់មិញ គេមិនបានឃើញលោកបណ្ដើរកញ្ញា ឈិន មុន្នីនាថ ដូចកម្មវិធីមុនៗនោះទេ។ ប៉ុន្ដែលោកបានបណ្ដើរជំនួសមកវិញដោយមិត្ដភក្ដិប្រុសៗប៉ុន្មាននាក់។

រីឯតារាសម្ដែងស្រី គង់ ច័ន្ទស្រីមុំ វិញ។ មិនខុសសព្វមួយដងទេ គឺនាងបានបណ្ដើរស្វាមី និងកូនស្រី ទៅចូលរួមក្នុងកម្មវិធីមង្គលនេះ ដោយបានថតរូបជាមួយម្ចាស់កម្មវិធី ហើយដាក់កូនស្រីឲ្យឈនៅខាងមុខនាង។

ភ្លាមៗ ក្រោយលេចមុខគ្រួសារតារាសម្ដែង គង់ ច័ន្ទស្រីមុំ គេក៏ឃើញតារាចម្រៀងល្បីឈ្មោះ បញ្ញា សិទ្ធិ។ តារាចម្រៀងរូបនេះ បានអញ្ជើញចូលរួមក្នុងសម្លៀកបំពាក់ដ៏សមសួនបំផុត ប៉ុន្ដែគេមិនឃើញលោកបណ្ដើរនារីណាម្នាក់ចូលរួមនោះទេ ក្រៅពីមិត្ដភក្ដិប្រុសៗពីរបីនាក់។

ចំណែកអតីតតារាសម្ដែង ឌី សូនីតា វិញ បានចូលរួមក្នុងកម្មវិធីនេះដោយស្លៀករ៉ូបយ៉ាងស្រស់ស្អាត ប៉ុន្ដែនាងមិនបាននាំមកជាមួយនូវកូន ឬស្វាមីនោះទេ។ ប៉ុន្ដែគេឃើញកញ្ញាបានដើរអមដោយមិត្ដស្រីៗចំនួន២នាក់ ហើយបានថតជាមួយម្ចាស់កម្មវិធីនៅខាងមុខរោងក្នុងទឹកមុខញញឹមញញែម៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី