បន្ទាប់ពី សួ វិចិត្រ មានអ្នកគាំទ្រដូចទឹកបាក់ទំនប់ ឥឡូវលោកទាញនារីម្នាក់ឲ្យមហាជនស្គាល់ដែរ

  • 2022-03-11 08:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររស់នៅក្នុងខេត្ដពោធិ៍សាត់ជាមួយលោក ស្គាល់មុខមាត់ពិត និងសមត្ថភាពម្រៀងរបស់លោកតាមរយៈកម្មវិធី “Beat The Best”របស់ហង្សមាស ឥឡូវនេះ សួ វិចិត្រ បានទាញនារីម្នាក់ឲ្យមហាជនស្គាល់ដែរ។ នោះ គឺជានារីម្នាក់ដែលតែងតែនៅពីក្រោយ និងទំនុកបម្រុងលើការស្លៀកពាក់លោកសម្រាប់ឡើងឆាកម្ដងៗ។

នារីដ៏ស្រស់ស្អាតម្នាក់ដែលលោកបង្ហាញមុខ ប៉ុន្ដែមិនបញ្ជាក់ថានាងត្រូវជាអ្វីនឹងលោកនោះ មានឈ្មោះនៅក្នុងហ្វេសប៊ុកថា Meychinh Taing។ នៅក្នុងសំណេរដែលលោកបង្ហោះមុននេះបន្ដិច ឲ្យដឹងថា តាំង ម៉ីជីង តែងតែឌុបលោកដើររកទិញខោអាវ ស្ទើរពេញទីក្រុងភ្នំពេញ ពោលគឺទាំងអាវកាត់ និងអាវទិញស្រាប់។ លោកជឿរថា នាងហត់ណាស់ ប៉ុន្ដែរាល់ពេលលោកសួនាងហើយនាងតែងតែឆ្លើយមកវិញថាអត់ហត់ទេ។

សួ វិចិត្រ៖ “ក្មេងស្រីដែលនៅពីក្រោយសំលៀកបំពាក់ដែលខ្ញុំស្លៀកឡើងប្រឡងចាប់ពីវគ្គ Beat The Live សប្ដាហ៍ទី២។ ជឿថា គាត់ហត់ណាស់ តែរាល់ពេលសួគាត់ថាហត់ឬទេ? គាត់ថាអត់ហត់ទេ…ម៉ូតូScopy មួយជិះពេញក្រុង ឡានបុកទាំងពីរនាក់ទៀត…អ្នកលេងម៉ូតខោអាវឲ្យតួ”។

កាលពីចុងសប្ដាហ៍ទី២ នៃខែមីនា ថ្មីៗនេះ កម្មវិធីលំដាប់ពិភពលោកឈ្មោះ “Beat The Best” ដែលរៀបចំដោយស្ថានីយទូរទស្សន៍ហង្សមាស បានប្រកាសម្ចាស់ជយលភីជាផ្លូវការ បន្ទាប់ពីបើកកម្មវិធីប្រកួតអស់រយៈពេលជាច្រើនខែ។ ម្ចាស់ជយលាភី គឺលោក សួ វិចិត្រ ដែលមានវាសនាកាន់ពាន Beat The Best ដំបូងគេនៅកម្ពុជា ហើយទន្ទឹមគ្នានោះកម្មវិធីក៏បានប្រគល់រង្វាន់លើកទឹកចិត្ដលោកចំនួន១៥០០០ដុល្លារដែរ៕

ជិន សុភ័ក្ដ្រ