ជួយស៊ែរផង…អាណិតណាស់! ស្ត្រីជនជាតិបរទេសម្នាក់ អនាថាតាមផ្លូវដាច់បាយដាច់ទឹក ហើយមានជំងឺប្រចាំកាយទៀត

  • 2022-03-15 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះថា ខាត់ វណ្ណះ បានបង្ហោះពីស្ត្រីជនជាតិបរទេសម្នាក់ រសនៅអនាថាតាមផ្លូវដាច់បាយដាច់ទឹក ហើយមានជំងឺប្រចាំកាយទៀត ឃើញទិដ្ឋភាពនេះហើយពិតជាគួរឱ្យអាណិតណាស់។

តាមប្រភពដដែលបានឱ្យដឹងថា ស្ត្រីជនបរទេសដ៏កសត់ម្នាក់នេះ ត្រូវបានប្រទះនៅម្ដុំខាងក្រោយ KTV X2 រាជធានីភ្នំពេញ មិនបានដឹងថាគាត់ជាជនជាតិអ្វីនៅឡើយទេ កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ ដោយមានសភាពគួរឱ្យសង្វេគជាពន់ពេក ព្រោះថាមិនមានលុយសម្រាប់ទិញទឹក ទិញបាយហូបនោះទេ ថែមទាំងមានជំងឺជើងដំបៅដើរមិនចង់រួចទៀត។ បន្ថែមពីនេះ បើតាមការឆ្លើយតបខមិនក្នុងការបង្ហោះរបស់ម្ចាស់គណនីខាងលើ បានបញ្ជាក់ថា ស្ត្រីជនបរទេសម្នាក់នេះមានជំងឺទឹកនោមផ្អែម ដល់ដំណាក់កាលមានដំបៅរលួយថែមទៀតផង។

គណនីហ្វេសប៊ុក ដែលមានឈ្មោះ ខាត់ វណ្ណះ បានសសេរបង្ហោះថា «៤០,០០០៛ មិនច្រើនទេតែអ្វីដែលខ្ញុំ សប្បាយចិត្តនោះគឺបានលឺពាក្យគាត់និយាយថាមានលុយទិញទឹកហូប មានបាយញាំហើយយប់នេះ! ស្ដាប់រួចចង់ស្រក់ទឹកភ្នែក ជើងដំបៅដើរមិនចង់រួច ហើយ… ខ្លួនអត់ទេតែឱ្យតែឃើញគេពិបាកទោះតិចច្រើនក៏ជួយ »

ដោយមានក្តីអាណិតមិនថាជាតិសាសន៍ណានោះទេ សុទ្ធតែជួបសេចក្ដីលំបាកវេទនាដូចគ្នា ដូច្នេះហើយប្រសិនបើប្រិយមិត្តមានលទ្ធភាព សូមជួយស្ត្រីជនជាតិបរទេសនេះទាំងអស់គ្នា។ មិនត្រឹមតែប៉ុណ្ណេះ សូមជួយ Like ,share អោយបានច្រើនដើម្បីដឹងដល់សប្បុរជន ស្ថានទូតរបស់គាត់ ពិសេសអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជួយនិងពិនិត្យករណីជនជាតិអាណាថាម្នាក់នេះផង ពិតជាគួរឱ្យសង្វែកណាស់ ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី