Xiaomi Buds 3T Pro កាសឥតខ្សែមានអាវក្រោះការពារទឹកទាំងកាស និងប្រអប់

  • ពុធ, 16 មីនា 2022 09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីបញ្ចេញទូរសព្ទកំពូល Mi12 និងនាឡិកាឆ្លាតចំនួន ២ ម៉ូឌែលរួចមក Xiaomi ក៏បានប្រកាសចេញនូវកាសឥតខ្សែកំពូលរបស់ខ្លួន មានមុខងារទប់សំឡេងរំខាន នៅក្នុងរូបរាងដ៏តូចច្រឡឹង។

កាសនេះមានឈ្មោះថា Xiaomi Buds 3T Pro មុខងារពិសេសរបស់វា គឺមាន Microphone ចំនួន៣គ្រាប់ ធ្វើការរួមគ្នាទប់សំឡេងរំខានបានខ្លាំង ដល់ទៅ 40dB។ Xiaomi Buds 3T Pro ប្រើប្រាស់ Driver សំឡេងទំហំ ១០មីល្លីម៉ែត្រ Dual-magnet dynamic គាំទ្រកូដសំឡេង LHDC 4.0 អាចបញ្ចេញសំឡេងបានដល់ទៅ 900 kbps bitrate។

កាសនេះផ្ទាល់មានសមត្ថភាពការពារទឹកកម្រិត IP55 មិនត្រឹមតែប៉ុណ្ណោះប្រអប់កាសក៏ការពារទឹកផងដែរ ងាយស្រួលក្នុងការប្រើប្រាស់ក្នុងស្ថានភាពសំណើម និងមានធូលីហុយខ្លាំង។ ចំណែកកម្លាំងថ្មរបស់វាអាចប្រើប្រាស់បានដល់ទៅ ២៤ម៉ោង ហើយនៅលើកាសផ្ទាល់អាចប្រើបាន៦ម៉ោង។

Xiaomi Buds 3T Pro ដាក់លក់ក្នុងតម្លៃ ១៩៩ដុល្លារ ដែលជាតម្លៃមួយដ៏ថ្លៃបើប្រៀបធៀបនឹងឧបករណ៍ដទៃដែល Xiaomi ធ្លាប់បានចេញលក់៕

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម
អត្ថបទថ្មី