ម្តាយសម័យថ្មី! ជិតគ្រប់ខែទៅហើយ បេនីយ៉ាំង នៅតែលេងខ្លួនបែបសិចស៊ី មិនខ្វល់អ្នករិះគន់
- 2022-03-17 07:07:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្តាយសម័យថ្មី! ជិតគ្រប់ខែទៅហើយ បេនីយ៉ាំង នៅតែលេងខ្លួនបែបសិចស៊ី មិនខ្វល់អ្នករិះគន់
ចន្លោះមិនឃើញ
ពោះកាន់តែធំជិតគ្រប់ខែទៅហើយ អតីតតារាសម្តែងសិចស៊ី បេនីយ៉ាំង នៅតែលែងខ្លួនបែបសិចស៊ីស្អាតគួរឲ្យស្រលញ់ទៀត រហូតធ្វើអ្នកគាំទ្រគ្រប់គ្នាសរសើរព្រាតតែម្តង។
ក្រោយឃ្លាតឆ្ងាយពីសិល្បៈជាច្រើនឆ្នាំ តារាសម្តែងស្រី អ្នកនាង បេនីយ៉ាំង នៅតែមានការគាំទ្រជាច្រើនពីមហាជន ជាពិសេសថ្មីៗនេះតែម្តង អ្នកគាំទ្ររបស់នាងជាច្រើនបាននាំគ្នាសរសើមិនដាច់ពីមាត់តែម្តង ដោយឃើញនាងបានបង្ហាញរូបរាងយ៉ាងស្រឡូនពេលកំពុងពពោះកូនលើកដំបូង យ៉ាងទាក់ទាញបែបសិចស៊ីដដែលមិនផ្លាស់ប្តូរស្តាយសូម្បីបន្តិចណាឡើយ បើទោះបីជានាង កំពុងពពោះជិតគ្រប់ខែក៏ដោយ។តាមរយៈការតមខមមិនរបស់អ្នកគាំទ្រ បេនីយ៉ាំង បានបញ្ជាក់ថា នាងសម្រាលកូនដំបូងនេះនៅដើមខែកក្កដា ឆ្នាំ២០២២ខាងមុខនេះហើយ។
រម្លឹកផងដែរថា ក្រោយបោះចោលអាជីពសិល្ប បេនីយុំា ស្រវាចាប់យកអាជីវកម្មបើកភោជនីយដ្ឋាន យ៉ាងជោគជ័យ មិនតែប៉ុណ្ណោះនាងក៏ជោគជ័យលើជីវិតគូស្នេហ៍ផងដែរ។ ដោយជារឿយៗ បេនីយុំាង និងគូស្នេហ៍តែងតែបង្ហាញភាពផ្អែមល្ហែមស្អិតល្មួតយ៉ាងមានក្ដីសុខទោះបីជាពួកគេមិនទាន់ចូលរោជ័យក៏ដោយ ហើយរហូតមកដល់ពេលនេះនាង ក៏កាន់តែជោគជ័យលើជីវិតគ្រួសារព្រោះថានាងជិតក្លាយ ជាម្ដាយគេហើយ៕