វីដេអូចាប់កាន់ Galaxy ត្រកូល A ៣ម៉ូឌែល រូបរាងស្លូតស្អាត អេក្រង់ភ្លឺច្បាស់ល្អ ថ្មធំ ប្រកាសចេញយប់មិញ

  • 2022-03-18 07:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់មិញនេះ Samsung ប្រកាសចេញ Galaxy A Series ៣ម៉ូឌែល គឺ Galaxy A33 A53 និង Glaxy A73។ តាមការចាប់កាន់របស់ខ្ញុំ ទូរសព្ទទាំង៣ងាយស្រួលចាប់កាន់ មានទម្ងន់ស្រាល ប៉ុន្ដែអេក្រង់របស់ពួកវាហាក់ធំបន្តិច គឺ Galaxy A33 មានទំហំអេក្រង់ ៦,៤អ៊ិញ រីឯ Galaxy A53 មានទំហំអេក្រង់ ៦,៥អ៊ិញ និង Galaxy A73 មានទំហំអេក្រង់ ៦,៧អ៊ិញ ហើយអេក្រង់ទាំង៣របស់ពួកវា សុទ្ធតែបំពាក់ដោយបន្ទះបង្ហាញ Super Amoled ដូចគ្នា។

ទាំង៣ម៉ូឌែលនេះ អេក្រង់មុខនិងខ្នងក្រោយត្រូវបានការពារដោយកញ្ចក់ Gorilla Glass 5។ រីឯស៊ុមព័ទ្ធជុំវិញរបស់ A33 វាខុសពីគេ វាប្រើស៊ុមត្រឹមអាលុយមីញ៉ូម ខុសពី២ម៉ូឌែលទៀតប្រើស៊ុមរលោងទាក់ទាញជាង។

ចំណែកផ្នែកកាមេរ៉ាក្រោយវិញ ទូរសព្ទទាំង៣នេះប្រើលែន ៤គ្រាប់ដូចគ្នា ចំពោះ Galaxy A33 មានលែនដើម 48MP, លែន Ultra Wide 8MP, លែន Macro 5MP, លែន Depth 2MP និងមានកាមេរ៉ាមុខ 13MP។

រីឯ Galaxy A53 មានលែនដើម 64MP, លែន Ultra Wide 12MP, លែន Macro 5MP, លែន Depth 5MP និងមានកាមេរ៉ាមុខ 32MP។

ចំណែកឯ Galaxy A73 មានលែនដើម 108MP, លែន Ultra Wide 12MP, លែន Macro 5MP, លែន Depth 5MP និងមានកាមេរ៉ាមុខ 32MP។

ចំពោះកម្លាំងម៉ាស៊ីន និងចំណុចផ្សេងៗទៀត Galaxy A33 និង A53 ប្រើឈីប Exynos 1280 មាន RAM 8GB ទំហំផ្ទុក 128GB ទំហំថ្ម ៥០០០មីលីអំពែម៉ោង។ វាមាន refresh rate 120Hz ប្រើមុខងារស្គេនម្រាមដៃក្រោមអេក្រង់ និងរន្ធបំពងសំឡេង ២គ្រាប់។

រីឯចុងក្រោយម៉ូឌែល Galaxy A73 ប្រើឈីប Snapdragon 778G មាន RAM 8GB ទំហំផ្ទុក 128GB ទំហំថ្ម ៥០០០មីលីអំពែម៉ោង។ វាមាន refresh rate 120Hz ប្រើមុខងារស្គេនម្រាមដៃក្រោមអេក្រង់ និងរន្ធបំពងសំឡេង ២គ្រាប់។

Galaxy A73
Galaxy A53
Galaxy A33

ចំពោះលក្ខណៈសម្បត្តិខាងលើនេះ Galaxy A33 មានតម្លៃ ៣៦៩ដុល្លារ រីឯ Galaxy A53 មានតម្លៃ ៤៤៩ដុល្លារ និង Galaxy A73 មានតម្លៃ ៥០៩ដុល្លារ។

ដូចនេះដើម្បីដឹងពីលក្ខណៈសម្បតិ្តសំខាន់ និងការតេសប្រើល្អកម្រិតណានោះ សូមរង់ចាំទស្សនាវីដេអូ Review ស្មាតហ្វូនទាំង៣ ទាំងអស់គ្នាឆាប់ៗនេះ៕

អត្ថបទ៖ កុសល