លោក Lee Tae Hoon ដាក់​គោលដៅ​យក​៣​ពិន្ទុ​ពី​ក្រុម​​គីរីវង់​ឲ្យ​បាន​

  • 2022-03-18 07:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Lee Tae Hoon ​គ្រូ​បង្វឹក​​ក្លឹប​វិសាខា​បាន​កំណត់​ថា នឹង​យក​៣​ពិន្ទុ​ឲ្យ​បាន​ពី​ក្រុម​ គីរីវង់​សុខ​សែន​ជ័យ​ឲ្យ​​​បាន​នា​ជំនួប​សប្ដាហ៍​ទី​៣ នៃ​លីគ​កំពូល​កម្ពុជា (Cambodian Premier League ) នៅ​កីឡដ្ឋាន​​ព្រីនស៍​​វេលា​ម៉ោង​៦:៣០​នាទី​យប់​។

រូប​ភាព វិសាខា

​​អតីត​គ្រូ​បង្វឹក​ជម្រើសជាតិ​កម្ពុជាខាង​លើ​បាន​និយាយ​ថា «​ជា​ដំបូង​យើង​កំពុង​រៀបចំ​ដើម្បី​​ ដាក់​គោលដៅ​ឈ្នះ​ការ​ប្រកួត​ជា​មួយ​គីរីវង់​សុខសែន​ជ័យ និង​ទទួល​បាន​៣​ពិន្ទុ​»។ គ្រូ​បង្វឹក​ដដែល​បន្ថែម​ថា វា​ជា​រឿង​ខក​ចិត្ត​ដែល​ក្រុម​របស់​ខ្លួន​ធ្វើ​មិន​បាន​ល្អ ​ដោយ​របូត​៣​ពិន្ទុ​កាល​ពី​សប្ដាហ៍​ទី​២។

គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​បាន​សម្ដែង​ការ​សោក​ស្ដាយ​ និង​សុំ​ទោស​ចំពោះ​អ្នក​គាំទ្រ​ ដែល​បង្ហាញ​ចេញ​នូវ​លទ្ធផល​ដ៏​ខក​ចិត្ត​ចំនួន​ពីរ​ប្រកួត​ដំបូង​ដើម​រដូវ​កាល​ថ្មី​។ តែ​យ៉ាង​​លោក​ និង​ក្រុម​ការងារ​បាន​ និង​កំពុង​ប្រឹងប្រែង​រៀបចំ​ក្រុម​​ឲ្យ​អស់​ពី​លទ្ធភាព​ ដើម្បី​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ជា​មួយ​ក្លឹប​ត្រឡប់​មក​វិញ​។

​រំលឹក​ថា ពីរ​ប្រកួត​ដំបូង​របស់​វិសាខា​​ចាញ់​ក្រុម​ណាហ្គា​វើលដ៏​​១-០​កាល​ប្រកួត​​សប្ដាហ៍​ទី​២ និង​ឈ្នះ​ Angkor Tiger ៣-១ កាល​ប្រកួត​សប្ដាហ៍​ទី​​១៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​