រម្លឹកអនុស្សាវរីយ៍អស្ចារ្យពីកម្មវិធីប្រគល់ពានដ៏ធំ អាណាចក្រតារា កាលពី ៩ឆ្នាំមុន

  • 2022-03-20 13:36:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល ៩ ឆ្នាំ​កន្លងទៅលឿនបំផុត ហើយជា​ពេល​ដែល​គ្រប់គ្នា​ចាំ​មិនភ្លេចឡើយនូវព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ដ៏ធំប្រចាំប្រទេសកម្ពុជា ដែល​រៀបចំ​ឡើងមិនចាញ់ប៉ែកបរទេសឡើយ មានទាំងការបង្ហាញវត្តមាន​លើកម្រាលព្រំក្រហម ការសម្ដែងជាពិសេស និងពានរង្វាន់អស្ចារ្យជាច្រើន នោះគឺកម្មវិធី «អាណាចក្រតារា»។

អាណាចក្រ​តារា គឺ​ជា​កម្មវិធី​ប្រគល់​ពាន​រង្វាន់​សិល្បករ​​លេច​ធ្លោ​ប្រចាំ​ឆ្នាំ​ ដែល​មាន​ដូច​ជា តារា​សម្ដែង តារា​ចម្រៀង ពិធី​ករ ពិធីការិនី អ្នក​និពន្ធ និង អ្នក​ដឹកនាំ​សម្ដែង​ជាដើម ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០១៣។ នេះ​គឺជា​ព្រឹត្តិការណ៍ដ៏ធំដែលជាឱកាសក្នុងការតបស្នងនូវស្នាដៃអស្ចារ្យដែល​សិល្បករ សិល្បការិនី ខិតខំបញ្ចេញ​អស់ពីសមត្ថភាពក្នុងការបម្រើអារម្មណ៍មហាជន​ទាំងអស់។

ទោះ​ជាកន្លងផុតទៅ ៩ឆ្នាំហើយក្ដី ប៉ុន្តែកម្មវិធីដែល​រៀបចំឡើងដោយ sabay នៅតែដក់ជាប់ក្នុងចិត្តរបស់ប្រជាជនកម្ពុជា ហើយក៏ត្រូវ​បាន​គេ​ទទួលស្គាល់ថាជាកម្មវិធីប្រគល់ពានរង្វាន់គ្រប់ទម្រង់សម្រាប់តារាៗ។ ជា​ការរម្លឹកអនុស្សាវរីយ៍ល្អៗ សូមទស្សនារូបភាព​សស្រង់ចេញពីកម្មវិធី «អាណាចក្រតារា» កាលពីឆ្នាំ ២០១៣ ដូចខាងក្រោម៖

អត្ថបទ៖ ធារី