បត់ពីសម័យភ្លែត ទេព បូព្រឹក្ស ប្រែកាយភ្លាមជា បុត្រីទី ៥របស់កបិលមហាព្រហ្ម ស្អាតអើយស្អាត

  • 2022-03-21 12:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីមានឈ្មោះ​ជា​តារាចម្រៀងយុវវ័យ ប៉ុន្តែ ទេព បូព្រឹក្ស ក៏មិនបាន​ភ្លេចពី​ប្រពៃណីបុរាណដែរ ពិសេសការតុបតែងខ្លួនពីក្បាលដល់ចុងជើង។ ដូចនៅល្ងាចថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២នេះ នាង​បាន​បង្ហាញ​រូបភាព ៤សន្លឹក ពេល​តុបតែងជាទេវតាឆ្នាំថ្មី។

ទេព បូព្រឹក្ស ម្ចាស់ពាន PMA 2022 ដល់ទៅ ៣ បាន​ប្រែកាយពី នារីសម័យ​ថ្មី មកជា ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី បុត្រីទី៥ របស់ កបិលមហាព្រហ្ម​ រំលេចសម្រស់យ៉ាងទន់ភ្លន់បំផុត។ នេះ​ជា​រូបភាព​ថ្មី​ផ្សេង​ទៀត​បង្ហាញ​ពីអ្វីដែលជានាង សម្រាប់ជូន​អ្នកគាំទ្រ ក៏ដូចជាមហាជន​ទូទៅបាន​ជ្រាប​ថា​ ត្បិតជា​នារីមានចំណូល​តែង​ខ្លួនប្លែកទាន់សម័យយ៉ាងណា ក៏នាង​អាច​បត់បែន​បាន និង​មិនភ្លេចវប្បធម៌ ប្រពៃណីជាតិដែរ។

ជាក់ស្ដែងកន្លងទៅថ្មីៗ ទេព បូព្រឹក្ស​ បាន​សម្រេចជោគជ័យអស្ចារ្យ ដោយបាន​ឈ្នះពាន ចំនួន ៣ ពីកម្មវិធី Pleng Music Awards 2022 តាមរយៈបទចម្រៀង វីរនារី - Top Of The Lady ដែលនេះគឺជាប្រវត្តិសាស្ត្រថ្មីប្រចាំជីវិតរបស់តារាស្រី​ពូកែស៊ូនឹង Hater រូបនេះ។ អ្វីដែល​នាងទទួលបាន ក៏ពិតជា​ស័ក្តិសមនឹងការខិតខំប្រឹងប្រែងពីចំណុចសូន្យ រហូតក្លាយជា TOP STAR ប្រចាំប្រទេសនៅពេលនេះដែរ៕

អត្ថបទថ្មី