សម្ដេច ស ខេង ប្រាប់អាជ្ញាធរថា មើលឱ្យមែនទែនហាមពលរដ្ឋខ្មែរ ជួលដីស្រែឱ្យវៀតណាមធ្វើនៅតាមព្រំដែនទៀត

  • 2022-03-22 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ទៅកាន់អាជ្ញាធរតាមព្រំដែនថា មើលឱ្យមែនទែនហាម និងទប់ស្កាត់ពលរដ្ឋខ្មែរ ជួលដីស្រែឱ្យវៀតណាមធ្វើនៅតាមព្រំដែនទៀត ព្រោះអាចបង្ហជាបញ្ហាធំបាន។

ការលើកឡើងបែបនេះ របស់សម្ដេចក្រឡាហោម បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ពលរដ្ឋខ្មែរនៅតាមព្រំដែនខ្លះ អត់ធ្វើស្រែចម្ការទេ ហើយយកដីទៅជួលឱ្យវៀតណាម ដើម្បីទទួលបានកម្រៃទៅវិញ ហើយការធ្វើបែបនេះ វានឹងអាចបង្កជាបញ្ហាទំនាស់ដីធ្លីតាមព្រំដែន។សម្ដេចមានប្រសាសន៍បន្តថា «នេះទាក់ទង និងបូរណៈភាពទឹកដីផងដែរ គឺបញ្ហាប្រជាពលរដ្ឋគាត់ជួលនៅតាមព្រំដែន ។ គាត់មិនធ្វើទេ តែជួលយកលុយវាស្រួល ប៉ុន្តែវាមិនស្រួលដែរនៅពេលថា ធ្វើយូរៗទៅគាត់ថា មករស់នៅដីនឹងយូរហើយ ដូច្នេះដោះមិនងាយចេញទេដែលនេះជាបញ្ហាអីចឹង ហើយអត់មានសិទិ្ធទេ»

សម្ដេចថា ដើម្បីកុំឱ្យមានបញ្ហាទំនាស់ព្រំដែនកើតឡើង អាជ្ញាធរតាមព្រំដែនទាំងអស់ ត្រួតពិនិត្យ ទប់ស្កាត់ និងហាមពលរដ្ឋឱ្យបញ្ឈប់សកម្មភាពជួលដីឱ្យវៀតណាម ព្រោះបើបន្តកាន់តែជួលឱ្យវៀនណាមកាន់តែមកនៅយូរ បញ្ហាក៏អាចកាន់តែពិបាកដោះស្រាយដែរ ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី