ក្រោយសម្ដេច ចេញវិធានការក្ដៅ កម្លាំងជលផលខេត្តកំពង់ឆ្នាំងចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទហើយ នៅព្រឹកនេះ

  • 2022-03-24 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រមាណជាង៥០នាក់ និងកម្លាំងជលផលខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង១៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា ស្នងការង និងលោក ប្រាក់ លាងហួ អនុប្រធានមន្ទីរកសិកម្មខេត្ត នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនៅក្នុងស្រុកបរិបូណ៌ ស្រុកកំពង់លែង ស្រុកជលគីរី។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុក BTV Cambodia នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២នេះ។

ប្រភពរូបភាព៖ BTV Cambodia

យោងតាមប្រភពដដែលបានឲ្យដឹងថា បទល្មើសនេសាទដែលត្រូវបង្ក្រាបនាព្រឹកនេះ រួមមាន សម្រាស់ របាំងសាច់អួនវែងៗ និងរបាំងស្បៃមុងដែល សុទ្ធតែមានឈ្មួញធំៗមួយចំនួននៅពីក្រោយ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី បានចេញបទបញ្ជាដាច់អាណាត់ បញ្ជាក់យ៉ាងធ្ងន់ៗថា ចាប់ពីពេលនេះតទៅ អាជ្ញាធរគ្រប់ខេត្តទាំង អស់ជាពិសេសខេត្តដែលនៅជាប់ជុំវិញបឹងទន្លេសាប ត្រូវតែតាមចាប់ពួកឈ្មួញ និងពួកប្រព្រឹត្តិបទល្មើស នេសាទធំៗឲ្យទាល់តែបាន ដោយមិនថាត្រូវប្រើគ្រប់វិធីណានោះឡើយ ហើយមួយវិញទៀតសម្តេចក៏បាន បញ្ជាឲ្យធ្វើការចាប់ដាក់គុកផងដែរ ប្រសិនបើអ្នកណានៅតែហ៊ានប្រឆាំងចំពោះបទបញ្ជានេះ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីថ្លែងបទបញ្ជាដូច្នេះ គឺបានធ្វើឡើង នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕

ប្រភពរូបភាព៖ BTV Cambodia

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី