ឃើញគ្រួសារខ្លះ មុនលែងគ្នាដាក់ម៉ាចាស់ដៃរៀងខ្លួន តែ លី ម៉ារីណា ផ្ដល់ហេតុផលយ៉ាងសមរម្យ
- 2022-03-31 07:09:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញគ្រួសារខ្លះ មុនលែងគ្នាដាក់ម៉ាចាស់ដៃរៀងខ្លួន តែ លី ម៉ារីណា ផ្ដល់ហេតុផលយ៉ាងសមរម្យ
ចន្លោះមិនឃើញ
ដូចការសង្ស័យរបស់ប្រិយមិត្ដជាយូរមកហើយថាជីវិតប្ដី-ប្រពន្ធរបស់តារាសម្ដែង លី ម៉ារីណា នឹងដើរដល់ផ្លូវបំបែកក្នុងពេលឆាប់ៗនេះ ចាប់តាំងពីគេមើលឃើញថាអ្នកនាង ម៉ារីណា និងស្វាមី ហាក់នៅភពពីរផ្សេងគ្នា ពោលគឺនាងស្រុកខ្មែរ រីឯស្វាមីនៅបរទេស។
មិនខុសពីការស្មានរបស់ប្រិយមិត្ដ ឥឡូវនេះតារាស្រីវ័យជ្រេ តែសម្រស់នៅស្អាតផូរផង់ លី ម៉ារីណា ចេញមុខបញ្ជាក់កាន់តែច្បាស់ថា រូបនាង និងស្វាមី ពិតជារស់នៅមិនចុះសម្រុងនឹងគ្នាមែន ហើយកំពុងរៀបចំឯកសារ ដើម្បីលែងលះតាមផ្លូវច្បាប់។
អ្នកនាង លី ម៉ារីណា បានទម្លាយដំណឹងនេះតាមបណ្ដាញសង្គមផង និងតាមរយៈបទសម្ភាសន៍ខ្លីមួយជាមួយសារព័ត៌មានតារាញូស៍ផង។ ប៉ុន្ដែឥឡូវនេះអ្នកនាង បញ្ជាក់កាន់តែច្បាស់ថា រូបនាង និងស្វាមីឈ្មោះ សាត ចាន់ថន បានព្រមព្រៀងលែងលះគ្នាដោយសន្ដិវិធី ហើយរឿងកូនវិញ គឺអ្នកនាងបើកទូលាយ ពោលគឺពេលកូនចង់ទៅខាងណាក៏បាន។
លី ម៉ារីណា៖ “នាងខ្ញុំអត់ចូលចិត្ដបើកចំហររឿងផ្ទាល់ខ្លួនជាសាធារណៈអីទេ រឿងខ្ញុំបញ្ចប់ជាមួយស្វាមី គឺនាងខ្ញុំគ្រាន់តែប្រកាសថារស់នៅមិនចុះសម្រុងនឹងគ្នា ខ្ញុំអត់ចូលចិត្ដពេលលែងលះគ្នាហើយ ប្រកែកយកត្រូវ ឬឈ្នះរៀងៗខ្លួននោះទេ”។
ក្នុងដំណាក់កាលជំនុំជម្រះរឿងក្ដីលែងលះតាមផ្លូវច្បាប់នេះ អ្នកនាង លី ម៉ារីណា នៅតែមមាញឹកក្នុងអាជីពសម្ដែងរបស់ខ្លួន ហើយយូរៗម្ដងអ្នកនាង អញ្ជើញចូលរួមក្នុងកម្មវិធីផ្សេងៗតែម្នាក់ឯងក្នុងទឹកមុខសប្បាយរីករាយធម្មតា បើទោះបីជាគ្មានវត្ដមានអតីតស្វាមីបណ្ដើរចូលកម្មវិធីសិល្បៈនានាដូចកាលពីមុន៕