មិនបានពានទៅផ្ទះមែន តែ BTS ឈ្នះគេឯងជាម្ចាស់ឆាកសម្ដែងអស្ចារ្យដាបំផុតប្រចាំ GRAMMY 2022
- 2022-04-05 04:32:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបានពានទៅផ្ទះមែន តែ BTS ឈ្នះគេឯងជាម្ចាស់ឆាកសម្ដែងអស្ចារ្យដាបំផុតប្រចាំ GRAMMY 2022
ចន្លោះមិនឃើញ
ការចូលរួមរបស់ BTS នៅក្នុងកម្មវិធី GRAMMY ឆ្នាំ២០២២ ពិតជាបានធ្វើបានទាញក្រសែភ្នែកមនុស្សជាច្រើន ពិសេសពេលឡើងសម្ដែងជាពិសេស បទ «Butter» លើឆាកតែម្ដង។
កាលពីឆ្នាំមុន ដោយសារតែការរុករានរបស់មេរោគកូវីដ១៩ BTS បានសម្ដែងបទ «Dynamite» ផ្ញើពីកូរ៉េមក ទោះមិនបានមកផ្ទាល់ក៏ដោយ។ ទោះជាយ៉ាងណាក្រុមដ៏ល្បីមួយនេះមិនឈប់នោះទេ ពួកគេនៅតែបង្កើតភាពអស្ចារ្យម្ដងហើយម្ដងទៀតប្រចាំប្រវត្តិសាស្ត្រ GRAMMY។
ឆាក «BUTTER» ដែលសម្ដែងដោយ BTS នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ បានធ្វើឲ្យអ្នកទស្សនាផ្ទាល់ទប់ចិត្តមិនជាប់រាំតាម ដោយម្នាក់ៗអង្គុយនឹងកៅអីមិនជាប់នោះទេ។
ទោះជាមិនបានឈ្នះពានមែន ប៉ុន្តែ Billboard បានលើក «Butter» ថាជាឈុតឆាកសម្ដែងដ៏អស្ចារ្យបំផុត ដោយជាប់លេខ ១ ក្នុងចំណោមការសម្ដែងទាំង ១៦ របស់កម្មវិធី។
បន្ទាប់ពីឆាកសម្ដែងរបស់ BTS ខាងក្រោមនេះ គឺជាការរាយចំណាត់ថ្នាក់អ្នកដែលជាប់លេខជាបន្តបន្ទាប់៖
លេខ ២. Jonh Legend: "Free”
លេខ ៣. Lil Nas X & Jack Harlow: “Dead Right Now,” “Montero” & “Industry Baby”
លេខ ៤. Billie Eilish: “Happier Than Ever”
លេខ ៥. Brandi Carlile : “Right On Time”
លេខ ៦. Olivia Rodrigo: “Drivers License”
លេខ ៧. Jon Batiste: “Freedom”
លេខ ៨. Chris Stapleton: “Cold”
លេខ ៩. J Balvin: “Qué Más Pues?” and “In Da Getto”
លេខ ១០. Nas: “I Can,” “One Mic,” “Rare” and “Made You Look”
លេខ ១១. Ben Platt, Leslie Odom Jr., Cynthia Erivo & Rachel Zegler: In Memoriam Tribute
លេខ ១២. Brothers Osborne: “Dead Man’s Curve”
លេខ ១៣. Lady Gaga: “Love for Sale,” “Do I Love You”
លេខ ១៤. Silk Sonic: “777”
លេខ ១៥. Carrie Underwood: “Ghost Story”
លេខ ១៦. Justin Bieber, Giveon & Daniel Caesar: “Peaches”