មិនពិបាកទេ! ចង់​បង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានជំនិះតាមអនឡាញ លឿន​រហ័សមែនទែន

  • 2022-04-07 03:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋានពន្ធដារ បញ្ចេញនូវវីដេអូណែនាំ «របៀបបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានជំនិះតាមអនឡាញ» ក្នុងគោលដៅសម្រួលនិងពន្លឿនការផ្តល់សេវាជូនអ្នកជាប់ពន្ធ ឱ្យមានភាពងាយស្រួល និងឆាប់រហ័សក្នុងការបង់ពន្ធ។ តាមរយៈវីដេអូ បង្ហាញថា លោកអ្នកគ្រាន់​តែ​អនុវត្ត​ទៅ​តាម​​ជំហាន​និមួយៗ​ដូច​មាន​រៀប​រាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ នោះ​អ្នក​នឹង​អាច​បង់ពន្ធ​លឿន​រហ័ស​ មិន​ទាមទារ​ពេល​វេលា​ច្រើន​។

ជាមួយ​គ្នា​នោះចំពោះនីតិវិធីនៃការស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះដូចខាងក្រោម៖

ក. នីតិវិធីនៃការដាក់ពាក្យស្នើសុំ

ម្ចាស់កម្មសិទ្ធិយានជំនិះ ឬអ្នកទទួលសិទ្ធិអាចធ្វើការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ មាន ០៣ ជម្រើសក្នុងការដាក់ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ ដូចខាងក្រោម៖

-ជម្រើសទី ១ ម្ចាស់កម្មសិទ្ធិយានជំនិះ ឬអ្នកទទួលសិទ្ធិអាចបំពេញពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរ កម្មសិទ្ធិយានជំនិះ នៅលើទម្រង់ពាក្យស្នើសុំរួមរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងភ្ជាប់ឯកសារដែលតម្រូវឱ្យបាន គ្រប់គ្រាន់ និងត្រឹមត្រូវហើយយកទៅដាក់នៅទីតាំងផ្តល់សេវាសាធារណះដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឬអាចបំពេញពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះតាមរយៈប្រព័ន្ធស្វ័យ ប្រវត្តិកម្មចុះបញ្ជីយានជំនិះដែលមានអាសយដ្ឋានគេហទំព័រ vehicle.mpwt.gov.kh

-ជម្រើសទី ២ ម្ចាស់កម្មសិទ្ធិយានជំនិះ ឬអ្នកទទួលសិទ្ធិអាចបំពេញពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរ កម្មសិទ្ធិយានជំនិះក្នុងប្រព័ន្ធគ្រប់គ្រងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះតាមអនឡាញរបស់អគ្គនាយកដ្ឋាន ពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអាសយដ្ឋានគេហទំព័រ www.tax.gov.kh

-ជម្រើសទី ៣ ម្ចាស់កម្មសិទ្ធិយានជំនិះ ឬអ្នកទទួលសិទ្ធិអាចបំពេញពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការ ផ្ទេរកម្មសិទ្ធិយានជំនិះតាមទម្រង់ PDF ដែលអាចទាញយកបានតាមរយៈគេហទំព័រផ្លូវការ www.tax.gov.kh /km/document-form ហើយដាក់ដោយផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ ឬ សាខាពន្ធដារខេត្ត។

ខ.រំហូរនៃការដាក់ពាក្យស្នើសុំបង់ពន្ធក្នុងប្រព័ន្ធ

ដើម្បីស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះក្នុងប្រព័ន្ធគ្រប់គ្រងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ យានជំនិះតាមអនឡាញម្ចាស់កម្មសិទ្ធិយានជំនិះ ឬអ្នកទទួលសិទ្ធិត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម