កាសមានប្រព័ន្ធការពារទឹកតម្លៃក្រោម ៥០ដុល្លារ ទាំងនេះ កំពុងបញ្ចុះតម្លៃអបអរបុណ្យចូលឆ្នាំ ល្មមពាក់លេងជះទឹក

  • 2022-04-08 07:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលឆ្នាំកាន់តែខិតចូលមកដល់ រីឯហាងលក់គ្រឿងអេឡិកត្រូនិកវិញក៏បានបញ្ចុះតម្លៃផលិតផលរបស់ខ្លួនផងដែរ។ ថ្ងៃនេះ Sabay នឹងលើកយកកាសឥតខ្សែចំនួន ៥ម៉ូឌែល ដែលសុទ្ធតែមានបំពាក់ប្រព័ន្ធការពារជម្រាបទឹក និងកំពុងដាក់លក់បញ្ចុះតម្លៃផងដែរ។ តោះទៅមើលទាំងអស់គ្នា៖

១. Earfun air

Earfun air ជាប្រភេទកាសឆ្នុក មានថ្មកាន់បានយូររហូតដល់ទៅ ៣៥ម៉ោងក្នុងការសាកម្តង។ ចំណែកឯការបញ្ជាវិញកាន់តែមានភាពងាយស្រួល ដោយវានឹងផ្អាក ឬចាក់ចម្រៀង នៅពេលដែលយើងដក ឬពាក់កាស់។ Earfun Air កំពុងដាក់លក់បញ្ចុះតម្លៃសល់ត្រឹមតែ ៤៧,២ដុល្លារ។

Earfun air

លក្ខណៈពិសេស៖ - Microphone 4 គ្រាប់សម្រាប់កាត់បន្ថយសំឡេងរំខានពេលនិយាយទូរសព្ទ - ការបញ្ជារដោយប៉ះ - កម្រិតការពារទឹក IPX7 - Bluetooth version 5.0 - ថាមពលថ្ម៖ ៧ម៉ោងលើតួកាស និង៣៥ម៉ោងលើប្រអប់ - ទំហំ និងទម្ងន់៖ ៨,០១x៣,៥០x២,៩៩សង់ទីម៉ែត្រ ៦០,១០ក្រាម - កូដសំឡេង៖ AAC, SBC

២. Earfun free

Earfun Free មានរូបរាងតូចជាង Earfun Air បន្តិច និងមានទំហំថ្មតូចជាងផងដែរ អាចប្រើបានត្រឹម ៣០ម៉ោង ប៉ុន្តែជំនួសមកវិញនូវតម្លៃធូរថ្លៃជាងបន្តិច។ Earfun Free កំពុងដាក់លក់បញ្ចុះតម្លៃសល់ត្រឹមតែ ៣១,២ដុល្លារ។

Earfun free

លក្ខណៈពិសេស៖

  • Dual Graphene Drivers សំឡេងច្បាស់ល្អ
  • បច្ចេកវិទ្យាសំឡេង Qualcomm® QCC3040 SoC with aptX™ Audio Tech
  • ការបញ្ជារដោយប៉ះ
  • កម្រិតការពារទឹក IPX5
  • Bluetooth version 5.2
  • ថាមពលថ្ម៖ ៦ម៉ោងលើតួកាស និង២៤ម៉ោងលើប្រអប់ អាចសាកថ្មដោយឥតខ្សែ
  • ទំហំ និងទម្ងន់៖ ៥,០៨x៣,០៥x៥,៥៩សង់ទីម៉ែត្រ ៥៩,៨៧ក្រាម
  • កូដសំឡេង៖ AAC, SBC

៣. Soundpeats sonic pro

Soundpeats sonic pro ជាប្រភេទកាសមានបច្ចេកវិទ្យាទំនើប គាំទ្រកូដសំឡេងច្រើនដូចជា aptX-Adaptive, aptX, AAC, SBC។ ចំពោះកម្លាំងថ្មរបស់វាអាចបើកស្តាប់ជាប់បានរយៈពេល ១៥ម៉ោង។ Soundpeats sonic pro កំពុងដាក់លក់បញ្ចុះតម្លៃសល់ត្រឹមតែ ៤៩,៣ដុល្លារ។

Soundpeats sonic pro

លក្ខណៈពិសេស៖

  • Qualcomm® QCC3040
  • បច្ចេកវិទ្យាសំឡេង Qualcomm® QCC3040 SoC with aptX™ Audio Tech
  • ការបញ្ជារដោយប៉ះ
  • កម្រិតការពារទឹក IPX5
  • Bluetooth version 5.2
  • ថាមពលថ្ម៖ ១៥ម៉ោងលើតួកាស អាចសាកថ្មដោយឥតខ្សែ
  • ទំហំ និងទម្ងន់៖ ២០,៥x១៨,៣x២៧,២មីល្លីម៉ែត្រ ៤៧,៤៩ក្រាម
  • កូដសំឡេង៖ aptX-Adaptive, aptX, AAC, SBC

៤. Soundpeats truefree2

Soundpeats truefree2 ជាប្រភេទកាសដែលមានតម្លៃធូរថ្លៃជាងគេក្នុងចំណោមកាសទាំង ៥ម៉ូឌែលនេះ។ ចំពោះកម្លាំងថ្មរបស់វាមានរយៈពេលស្តាប់សរុប ២០ម៉ោង។ Soundpeats truefree2 កំពុងដាក់លក់បញ្ចុះតម្លៃសល់ត្រឹមតែ ២៧,២ដុល្លារ។

Soundpeats truefree2

លក្ខណៈពិសេស៖

  • Qualcomm® QCC3040
  • បច្ចេកវិទ្យាសំឡេង BT5.0, HSP, HFP, A2DP, AVRCP
  • ការបញ្ជារដោយប៊ូតុង
  • កម្រិតការពារទឹក IPX7
  • Bluetooth version 5.0
  • ថាមពលថ្ម៖ ២០ម៉ោង
  • ទំហំ និងទម្ងន់៖ ២០,៥x១៨,៣x២៧,២មីល្លីម៉ែត្រ ៤៧,៤៩ក្រាម
  • កូដសំឡេង៖ aptX-Adaptive, aptX, AAC, SBC

៥. Soundpeats trueNgine 3se

Soundpeats trueNgine 3se កាសនេះចំពោះខ្ញុំផ្ទាល់ចូលចិត្តរូបរាងវាជាងគេ ដោយមានរំលេចនូវរូប Logo ពណ៌ទឹកមាសស្អាតមែនទែន។ ចំពោះកម្លាំងថ្មរបស់វាមានរយៈពេលស្តាប់សរុប ៣០ម៉ោង។ Soundpeats truefree2 កំពុងដាក់លក់បញ្ចុះតម្លៃសល់ត្រឹមតែ ៣៩,២ដុល្លារ។

Soundpeats trueNgine 3se

លក្ខណៈពិសេស៖

  • Qualcomm® QCC3040
  • បច្ចេកវិទ្យាសំឡេង BT5.0, HSP, HFP, A2DP, AVRCP
  • ការបញ្ជារដោយប៉ះ
  • កម្រិតការពារទឹក IPX5
  • Bluetooth version 5.0
  • ថាមពលថ្ម៖ ៣០ម៉ោង
  • ទំហំ និងទម្ងន់៖ ២០,៣២x២១,៣៣x២៧,២មីល្លីម៉ែត្រ ១១៨,៧៨ក្រាម
  • កូដសំឡេង៖ BT5.0, HSP, HFP, A2DP, AVRCP

លក្ខណៈពិសេសជារួមរបស់កាសទាំង ៥ខាងលើនេះ សុទ្ធតែមានបំពាក់មកដោយអាវក្រោះការពារទឹកទាំងអស់ គ្រាន់តែមានខ្លះធន់បានល្អជាង ខ្លះបានបែបស្រាលៗ។ ចំណែកឯគុណភាពសំឡេងវិញ អ្នកអាចទៅតេស្តផ្ទាល់សិន ព្រោះចំណូលចិត្តរបស់មនុស្សម្នាក់ៗខុសគ្នា មិនអាចសម្រេចចិត្តតាមគ្នានោះទេ៕

ប្រភព៖ SombokIT

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម