ស្រីមុំ និងសក្កណា ហៅ យ៉ាន លីនដា «ម៉ាក់» ពេញៗមាត់ តែមូលហេតុខុសគ្នាដាច់ស្រឡះ

  • 2022-04-10 07:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន​ទូទៅបាន​ជ្រាប​ហើយថា​ អ្នកនាង យ៉ាន​ លីនដា និងអ្នកនាង​ គង់ ចាន់ស្រីមុំ អ្នកនាង ទឹម រដ្ឋា ក៏ដូចជា សារ៉ាយ សក្កណា មាន​ភាព​ស្និទ្ធស្នាលនឹងគ្នាខ្លាំង​កម្រិតណា។ សម្ព័ន្ធភាពរបស់ពួកគេ​មិនមែន​ត្រឹម​តែ​ជា​មិត្តរួមអាជីពសិល្បៈ ឬអ្នករាប់អានគ្នាធម្មតាទេ ប៉ុន្តែប្រៀបដូចគ្រួសារតែមួយទៅហើយ រហូត​ដល់ ស្រីមុំ និង សក្កណា ហៅ លីនដា ថា​ Mommy (ម៉ាក់) ពេញៗមាត់ទៀត។

ពេល​បង្ហាញវត្តមានក្នុងកម្មវិធី 3FUN កាលពីពេល​ថ្មីៗ អ្នកនាង​ យ៉ាន លីនដា បាន​រៀបរាប់មូលហេតុដែល តារាស្រីទាំង ២ ហៅខ្លួនថា​ ម៉ាក់ៗ។

យ៉ាន លីនដា និងកូនស្រីបង្កើត

អ្នកនាងបាន​លើកពី គង់ ចាន់ស្រីមុំ មុន ដោយបញ្ជាក់ថា កាលពីពេលស្រីមុំទៅអូស្ត្រាលី អ្នកនាងតែងមើលថែបារម្ភ ស្រីមុំ និងប្អូនៗអ្នកសិល្បៈដែលទើបទៅលើកដំបូង។ សម្រាប់ស្រីមុំ ដែលជាមនុស្សចាញ់ត្រជាក់ និងមាន​សុខភាពខ្សោយផង ទើប លីនដា ផ្ដល់ការថែទាំយ៉ាងយកចិត្តទុកដាក់ប្រៀបដូចជាម្ដាយ ទើបស្រីមុំហៅនាងថា Mommy តាំងពីពេល​នោះមក។

សម្រាប់​ សារ៉ាយ សក្កណា វិញ លីនដា ថា មូលហេតុដែលហៅថា កូននោះគឺ ដោយសារសក្កណា ចូលចិត្តលេងកំប្លែង ហើយចូលចិត្តលេងធ្វើសំឡេងក្មេងៗ ស្របពេលកូនស្រីរបស់លីនដាក៏មានចរិតបែបនេះដែរ ទើបធ្វើឲ្យអ្នកនាង នឹកកូនដែល​កាលនោះនៅឆ្ងាយពីគ្នា ទើបសក្កណា សម្រេចហៅ Mommy ជាប់មកដែរ។

វា​ជា​វេទិកា ដែល​គ្រប់គ្នា​រីករាយក្នុងការទស្សនា ពិសេស​បាន​ដឹង​រឿងជាច្រើនចេញពីមាត់ផ្ទាល់របស់អ្នកនាង យ៉ាន លីនដា តារាស្រី​ដែលឃ្លាតឆ្ងាយពីសិល្បៈជាយូរឆ្នាំ។ ពេលនេះអ្នកនាងបាន​ចាកចេញពីកម្ពុជាទៀតហើយ ប៉ុន្តែបើ​តាមដំណឹង មិនយូរទេ អ្នកនាងនឹងវិលមកវិញឆាប់ៗជាក់ជាមិនខាន៕

អត្ថបទថ្មី