Cuteណាស់ក្មេងតូច! កូនស្រី នី រតនា តែងខ្លួនបែបបុរាណគួរឲ្យស្រលាញ់ ផ្អើលអ្នកគាំទ្រក្នាញ់គ្រប់គ្នា

  • 2022-04-11 02:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនស្រីដ៏គួរឲ្យស្រលាញ់របស់តារាចម្រៀងផលិតកម្មរស្មីហង្សមាស លោក នី រតនា បានធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នាចំពោះការស្លៀកពាក់បែបបុរាណយ៉ាងសមសួនគួរឲ្យស្រលាញ់ រឹកពារឡើងដូចក្រមុំតែម្តង។

ថ្មីៗនេះលោក នី រតនា បានបង្ហាញរូបកូនស្រីស្លៀកពាក់បែបជាឈុតបុរាណយ៉ាងស្រស់ស្អាតគួរឲ្យស្រលាញ់របស់ខ្លួននៅលើគណនីហ្វេសប៊ុកដោយបានបញ្ជាក់ថា ពិតជាសមណាស់កូនស្រី ទើបតែមានអាយុ២ខួបសោះ។ចំណែកអ្នកកាំទ្រពេលបានឃើញរូបភាពនិងការស្លៀកពាក់បែបនេះ ស្រាប់តែនាំគ្នាចូលខមមិនព្រាតដោយបានបង្ហាញក្តីស្រលាញ់ ខ្នាញ់ចំពោះរូបរាងនិងមុខមាត់ដ៏គួរឲ្យស្រលាញ់ ហាក់ដូចជាមនុស្សស្រីធំពេញវ័យយ៉ាងអីច្ចឹង។

រម្លឹកផងដែរថាលោក នី រតនា មានកូនស្រីដំបូងដ៏គួរស្រលាញ់ម្នាក់នេះដែលមានឈ្មោះថា នីវណ្ណ មែលឡានី ហៅមែល(MEL)កើតនៅថ្ងៃទី៦ខែកុម្ភះឆ្នាំ២០២០ រហូតមកដល់ពេលនេះកូនស្រីរបស់លោក មានអារយុបាន២ឆ្នាំហើយ ដែលមានមុខមាត់ស្រស់ស្អាតនិងគួរឲ្យខ្នាញ់ទៀតផង។

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី