ទោះចាក់វ៉ាក់សាំងបានច្រើន ប៉ុន្តែមន្ត្រីអាមេរិកព្រមានថា វីរុសកូវីដ១ប្រភេទកំពុងឆ្លងគួរ​ឱ្យបារម្ភ

  • 2022-04-12 02:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរុសកូវីដអូមីក្រុង BA.2 កំពុងបន្តឆ្លងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងជាពិសេសនៅភាគឦសាន។ គេសង្កេតឃើញថា ករណីឆ្លងថ្មីៗមានសន្ទុះកាន់តែកើនឡើង ខណៈដែលពេលកន្លងទៅករណីឆ្លងមានកម្រិតមួយទាប។

ករណីកូវីដ-១៩ ដែលបានកត់ត្រាទុកក្នុងសហរដ្ឋអាមេរិក នៅតែមានកម្រិតទាប ហើយមន្ទីរពេទ្យកំពុងព្យាបាលអ្នកជំងឺដែលមានចំនួនតិចតួចបំផុត។ ក្នុងនោះទីក្រុងញូវយ៉ក ដែលជាទីប្រជុំជន ប្រមូលផ្តុំទៅដោយមនុស្សរាប់លាននាក់រស់នៅ កំពុងរាយការណ៍អំពីការកើនឡើងតិចតួចពីការរកឃើញអ្នកឆ្លងថ្មីៗ។

មន្ត្រីអាមេរិកព្រមានថា វីរុសកូវីដអូមីក្រុង BA.2 ទំនងជានឹងនាំឱ្យមានការចម្លងមេរោគកាន់តែច្រើន ប៉ុន្តែក៏សង្ឃឹមថាអាកាសធាតុក្តៅ និងភាពស៊ាំដែលបានមកពីការវ៉ាក់សាំងទៅលើប្រជាជន នឹងធ្វើឱ្យស្ថានការណ៍ប្រសើរឡើងវិញ៕

ប្រភព៖ The Wall Street Journal   ប្រែសម្រួល ៖ សង្ហា