បង្ហាញសាវតាសង្ខេប តារាសម្ដែងកូរ៉េ ដែលមកពីគ្រួសារអភិជន

  • 2022-04-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនបាន​ល្បីតារាៗភាគច្រើនសុទ្ធតែមាន​ជីវិតខ្សត់ខ្សោយ និងតស៊ូណាស់ ស្របពេល​តារា​ខ្លះទៀតកើតចេញពីគ្រួសារធូរធារ ប៉ុន្តែ​នៅតែជ្រើសយក​ការពុះពារ ដើម្បីសម្រេច​ក្ដីសុបិនរបស់ខ្លួន ក្នុងវិស័យសិល្បៈ។ ចង់ដឹង​ទេថា​ មាន​អ្នកណាខ្លះ? ខាងក្រោម​នេះ​គឺជា​ ការរាយ​នាយ​ តារា​សម្ដែងកូរ៉េ ដែល​មានប្រភព​ចេញ​ពីគ្រួសារដែលមាន​ឈ្មោះ​បោះ​សំឡេង​ក្នុងប្រទេសកូរ៉េ ឬ​អាចនិយាយបាន​ថា​ គ្រួសារអភិជន។

១. Kim Tae Hee

ឪពុករបស់នាង​គឺ​លោក Kim Yoo Moon ដែល​ជាអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនមួយ ហើយក្នុងកម្មវិធីទូរទស្សន៍កាលពីពេល​កន្លងទៅ មាន​សេចក្ដីរាយការណ៍ថា​ជំនួញឪពុករបស់នាងអាច​ប្រមូលបាន​ជាង ១៣,៨លានដុល្លារ ឯណោះ ពីការលក់ឆ្នាំមុន។​

២. Choi Siwon

ឪពុករបស់​លោក​ គឺជាអតីតនាយកក្រុមហ៊ុន Boryung Medicine ដែល​ត្រូវ​បាន​គេ​ស្គាល់ច្បាស់បំផុតថាជា​ក្រុមហ៊ុនឱសថនៅប្រទេសកូរ៉េខាងត្បូង។ ចំណែកអ្នកម្ដាយវិញ គឺ​ជា​ម្ចាស់ Brand អាវក្នុង។

៣. Park Hyung Sik

Hyung Sik ធ្លាប់​បាន​បញ្ជាក់​ថា​ ឪពុករបស់លោក មិនមែន​ជា​ CEO ក្រុមហ៊ុនរថយន្តខ្នាតអន្តរជាតិទេ ប៉ុន្តែលោកទទួល​ស្គាល់ថា ឪពុករបស់លោក ពិតជាមានតំណែងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមែន។

៤. Lee Yi Kyung

លោកគឺជាកូន​ប្រុសរបស់ នាយកក្រុមហ៊ុន​ធំ​មួយដែល​នៅកូរ៉េ ហើយបើតាម​ព័ត៌មានគឺក្រុមហ៊ុន LG Innotek។ ទោះជាមកពីគ្រួសារអ្នកមានក៏ដោយ តារាសម្ដែងរូបនេះបានបង្ហើបថាលោកឈប់រៀន និងរកការងារធ្វើក្រៅម៉ោង នៅក្នុងហាងជួលឌីវីឌីមួយកន្លែង និងរស់នៅក្នុងផ្ទះល្វែងលើដំបូលអគារ។

៥. Jung Il Woo

ផ្អែកតាមព័ត៌មានពី Soompi ឪពុករបស់ Il Woo គឺជានាយកសាលា Kendo (សាលាគុនដាវជប៉ុន)។ បន្ថែមពីលើនេះ​ ជីតារបស់លោក គឹជាអតីតវេជ្ជបណ្ឌិតរបស់អតីតប្រធានាធិបតី ហើយបច្ចុប្បន្នជាប្រធានមន្ទីរពេទ្យជំងឺទូទៅដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។

៦. Choi Soo Young

Sooyoung មិន​ត្រឹម​តែ​មាន​រូបរាង​ស្អាត មានទេពកោសល្យ និង​បុគ្គលិក​លក្ខណៈ​ពិសេស​ប៉ុណ្ណោះ​ទេ ព្រោះសាវតាគ្រួសារនាងក៏មិនធម្មតាដែរ ដោយជីតាគឺជា​អ្នក​នៅ​ពី​ក្រោយ​មជ្ឈមណ្ឌល​សិល្បៈ Seoul Arts ដ៏​ល្បីល្បាញ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​មួយ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

៧. Yook Sung Jae

Sung Jae ធ្លាប់បានទម្លាយក្នុងកម្មវិធី TMI ថា​ ឪពុករបស់លោក គឺជា CEO ក្រុមហ៊ុន សឺម៊ីកុងឌុចទ័រ (Semiconductor)។ ក៏នៅមាន​ព័ត៌មាន​បញ្ជាក់ទៀតថា ជីដូនរបស់លោក គឺជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីដ៏ធំ ហើយល្ហិចល្ហៀងទៀតថា ពូរបស់លោក ជាអ្នកដឹកនាំក្រុមហ៊ុនមួយឈ្មោះ Space Max។

៨. P.O.

លោកធ្លាប់បដិសេធថា​ខ្លួនគឺជាកូនអភិជន ដោយជំនួសមកវិញថាខ្លួនគ្រាន់តែធំដឹងក្ដីមិនសូវជួបរឿងពិបាកប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក៏មាន​អ្នកជជីកសួរទាល់តែធ្លាយរឿងថា​ ឪពុករបស់ P.O. កាន់កាប់ហាង Duty-Free មួយកន្លែង។

៩. Jung Hae In

តើអ្នកដឹងទេថា Jung Hae In គឺជាចៅទួតរបស់ Jeong Yakyong បុគ្គលលេចធ្លោក្នុងសម័យ Joseon? ជីតារបស់លោកត្រូវបានគេគោរពយ៉ាងខ្លាំង ដោយសារតែស្នាដៃនិពន្ធទាក់ទងនឹងទស្សនវិជ្ជា វិទ្យាសាស្ត្រ និងរដ្ឋាភិបាល។ សម្រាប់ឪពុកម្តាយរបស់ Hae In ត្រូវបានគេរាយការណ៍ថា ក៏មានមន្ទីរពេទ្យមួយនៅប្រទេសកូរ៉េខាងត្បូងដែរ៕

ប្រភព៖ Cosmopolitan   អត្ថបទ៖ ធារី

អត្ថបទពេញនិយម