ថេប្លេត Window គូប្រជែងថ្មីពីក្រុមហ៊ុន Lenovo ប្រើឈីបជំនាន់ទី១២ មានថ្មកាន់បាន១១ម៉ោង

  • 2022-04-18 03:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រលប់ទៅកាលប៉ុន្មានខែមុន ក្នុងព្រឹត្តិការណ៍ CES 2022 ក្រុមហ៊ុន Lenovo បានបញ្ចេញកុំព្យូទ័រជាច្រើនម៉ូឌែល។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនហាក់នៅមិនទាន់អស់ចំហាយនៅឡើយទេ ដោយនៅបន្តចេញកុំព្យូទ័រថ្មី ១ម៉ូឌែលបន្ថែមទៀតគឺ Lenovo IdeaPad Duet 5i។ កុំព្យូទ័រនេះនឹងក្លាយទៅជាគូប្រជែងដ៏ធំរបស់ Microsoft Surface Pro ដែលជាថេប្លេត Window ដ៏ល្បីឈ្មោះ និងផលិតដោយក្រុមហ៊ុន Microsoft ផ្ទាល់តែម្តង។

Lenovo IdeaPad Duet 5i បំពាក់មកដោយ ឈីបជំនាន់ចុងក្រោយបំផុត Core i5-1235U ប្រភេទថ្មីស៊ីភ្លើងតិចបំផុត សម្រាប់ការប្រើប្រាស់កម្មវិធីស្រាលៗ និងមានមានកម្លាំងខ្លាំងបើប្រើលើកម្មវិធីធំៗ។ និយាយពីកម្លាំងថ្ម វាបំពាក់ដោយថ្មទំហំ 50Wh ដែល Lenovo អះអាងថាវាអាចប្រើបានដល់ ១១ម៉ោង។

ចំណែកឯទំហំផ្ទុក វាបំពាក់មកដោយSSD ប្រភេទ M.2 PCIe ទំហំ 1TB ជាមួយ RAM ប្រភេទ DDR4X ទំហំ 16GB។

វាបំពាក់មកដោយអេក្រង់ទំហំ ១២,៣អ៊ីញ បង្ហាញរូបភាពដោយបន្ទះបង្ហាញប្រភេទ IPS LCD អាចបង្ហាញរូបភាពច្បាស់បំផុតដល់ 2.5K និងមានពន្លឺអេក្រង់ 450nits។

ចំពោះតម្លៃ និងកាលបរិច្ឆេទចេញលក់ជាក់ស្តែង ក្រុមហ៊ុននៅមិនទាន់ប្រកាសចេញជាសាធារណៈនៅឡើយទេ ប៉ុន្តែគេរំពឹងថាវានឹងមានវត្តមាននៅបណ្តាប្រទេសហភាពអ៊ឺរ៉ុប អង្គគ្លេស នូវែលសេឡង់ ម៉ាលេស៊ី និងអ៊ីស្រាអែល៕

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម